(ព្រះសីហនុ)៖ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ មានក្តីសោកសង្វេង សោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ក្រោយទទួលបានព័ត៌មាននៃមរណភាពរបស់លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។
កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានចាត់ទុក ការបាត់បង់លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី គឺជាការបាត់បង់នូវ ធនធានមនុស្សមួយរូបដ៏ឆ្នើម ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ហ៊ានបូជា សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និង ប្រជាជន នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ និងជាការបាត់បង់ ស្វាមី ឪពុក ពូ បងប្រុស ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌។
ក្នុងពេលវេលាដ៏សែនសោកសៅនេះ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមចូលរួមរំលែកមរណទុក្ខ ដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង បញ្ជាការដ្ឋាន ការពារអាកាសអគ្គបញ្ជាការដ្ឋាន និងក្រុមគ្រួសារលោកស្រី រឿង សុផាន្នី និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោក អ៊ុល ណាវី បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាត៕
ខាងក្រោមនេះ ជាសាររំលែកទុក្ខ របស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ៖