(ព្រៃវែង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបសុព្យាបាលនៅកន្លែងសត្តឃាតដ្ឋាន ប្រមូលផ្តុំពិឃាតសត្វ ប្រមូលទិញសត្វរស់ និងតាំងលក់ផលិតផលសត្វ។ នេះបើតាមសេចក្ដីណែនាំរបស់មន្ទីរកសិកម្មខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ការចេញសេចក្ដីណែនាំ ខាងលើនេះ ដោយសារតែបច្ចុប្បន្នស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងផ្ទុះឡើងនៅបណ្តាប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យសាធារណជន មួយចំនួន មានការព្រួយបារម្ភលើសុវត្ថិភាព ក្នុងការទទួលទានសាច់ជ្រូកប្រចាំថ្ងៃ ដូចនេះដើម្បីផ្តល់នូវទំនុកចិត្ត អំពីសុវត្ថិភាពក្នុងការទទួលទានសាច់ជ្រូកជាម្ហូបអាហារ។
ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់មន្ទីរកសិកម្មខេត្តព្រៃវែង ដែលមានខ្លឹមសារទាំងស្រុង៖