(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ក្តុល ចំននួ៧ភូមិសម្តែងការមិនពេញចិត្ត ចំពោះការតែងតាំងព្រះចៅអធិការថ្មីភិក្ខុ រ៉ុម សារ៉ន នៅក្នងវត្តកំពុងក្តុលដែលស្ថិតក្នុងសង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយប្រជាពលរដ្ឋទាមទារ អោយមានការបោះឆ្នោតជ្រេីសរេីស ព្រះចៅអធិការវត្តថ្មី ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ខណ្ឌ ផ្ទាល់តែម្តង។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ការតែងតាំងព្រះចៅអធិការវត្តកំពង់ក្តុលថ្មី ពួកគាត់មិនបានដឹងសោះ ហើយមិនមានអាជ្ញាធរប្ញគណៈកម្មការវត្តប្រាប់សោះ ដោយមានការតែងតាំងដោយស្ងាត់ៗហេតុនេះ ហើយប្រជាពលរដ្ឋមិនពេញចិត្តទេ ហើយប្រជាពលរដ្ឋបាននិយាយទៀតថា ប្រទេសមានច្បាប់គ្រួសារមានវិន័យចឹង មុននិងតែងតាំងព្រះចៅអធិការវត្តក៏ត្រូវអោយញាតិញោមពុទ្ធបរិស័ទ បានដឹងឮដែរឬក៏ធ្វើការបោះឆ្នោតសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានពេញចិត្ត។
កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋទាំងព្រះសង្ឃ ធ្វើដំណើរ មកដល់ក្នុងវត្តចំពុះក្អែក ដើម្បីសុំឲ្យសម្តេចសង្ឃជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូន ទៅដល់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋផងដែរ ការតវ៉ានេះ ធ្វេីឡេីងនៅថ្ងែទី៩ ខែកក្តដា ឆ្នាំ២០១៩ ពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រាប់បន្ថែមទៀតថា ព្រះចៅអធិការវត្តដែលត្រូវបានសម្តេចសង្ឃធ្វើការតែតាំងថ្មីៗនេះ ពួកគាត់មិនពេញចិត្តទេ ពីព្រោះចៅអធិការថ្មីរូបនេះ កន្លងមកមិនដែលបានកសាងអ្វីមួយក្នុងវត្តទេ មានតែលោកពីរអង្គតដែលព្រះនាមអង្គ រ៉ា និងអង្គ កុយ ទេ ដែលមានការកសាងតាំងពីសាលាឆាន់ ជីកអណ្តូង និងធ្វើសប្បុរសធម៌ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនិងសិស្សានុសិស្សដែលមានការខ្វះខាតបន្ថែមជាងនោះ ព្រះ អង្គ រ៉ា និងព្រះអង្គ កុយ ក៏បានចូលរួមចំណែកកិច្ចការជួយសង្គម ជាមួយកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌដង្កោផងដែរ។
ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងខណ្ឌដង្កោ គណៈកម្មការវត្តកំពង់ក្តុលនិងមន្រ្តីសង្ឃទាំងសម្តេចសង្ឃទាំងបីគណៈហើយនិងក្រសួងធម្មការ និងព្រះពុទ្ធសាសនា អោយមានការជួយអន្តរាគមន៍ និងមានការរៀបចំរចនាសម្ព័ន្ធរៀបចំបោះឆ្នោតតែងតាំងព្រះចៅអធិការវត្តកំពង់ក្តុលឡើងវិញ តាមអ្វីដែលប្រជាពលរដ្ឋដាក់សំណើរពុំនោះទេ ពួកគាត់មិននាំគ្នាទៅធ្វើបុណ្យនៅក្នុងវត្តកំពង់ក្តុលទៀតទេ ពួកគាត់សុខចិត្តយកចង្ហាន់ទៅធ្វើបុណ្យនៅវត្តផ្សេងវិញ៕