(ភ្នំពេញ)៖ ឱកាសការងារចំនួន៦៧៨កន្លែង កំពុងរង់ចាំសិស្ស-និស្សិត និងអ្នកស្វែងរកការងារ អ្នកមានបំណងផ្លាស់ប្តូរការងារថ្មី។ លោកអ្នកអាចដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ ចំនួន១១ក្នុងវេទិកាការងារ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (NEA)។
ក្រុមហ៊ុនធំៗដែលចូលរួមជ្រើសរើសរួមមាន៖ AEON Specialized Bank Cambodia, AEON Cambodia , Makro Cambodia, ONLINE ISP Cambodia, Manulife Cambodia, AMK Microfinance Institution Plc., URBAN HUB (CAMBODIA) CO., LTD, LMM Distribution Co.,Ltd, 103 New Production Co.,Ltd, Ly Hour Veluy , Olympia City Hotel។
សម្រាប់សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង០៥៖០០នាទីល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
អាស្រ័យហេតុនេះ សិស្ស-និស្សិត និងអ្នកស្វែងរកការងារធ្វើ, និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕