(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៦ករណី ក្នុងនោះមានករណីប្រើប្រាស់ ១២ករណី និងជួញដូរ ២៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៦៤៤ករណី ឃាត់មនុស្ស ១០,០៨៦នាក់ (ស្រី ៧៣៩នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕