Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យបាងកក និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បង្ហាញពីវិធីព្យាបាល និងការការពារជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់ ជំងឺលំពែង និងជំងឺមហារីកថ្លើម

17-07-2019 17:24

(ភ្នំពេញ)៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានសហការជាមួយមន្ទីរពេទ្យបាងកក នឹងរៀបចំសិក្ខាសាលាស្ដីពី ជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់, ជំងឺលំពែង និងការព្យាបាលដោយការវះកាត់ថង់ទឹកប្រមាត់ និងការព្យាបាលមហារីកថ្លើម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។

សិក្ខាសាលានេះនឹងអនុញ្ញាតឲ្យ ពលរដ្ឋចូលរួមដោយសីរី និងឥតគិតថ្លៃ។

ការបង្កើតសិក្ខាសាលាបង្ហាញពីវិធីព្យាបាល និងការការពារជំងឺស្ទះប្រព័ន្ធបង្ហូរទឹកប្រមាត់ ជំងឺលំពែង និងជំងឺមហារីកថ្លើមនេះ ធ្វើឡើងដើម្បីបញ្ចៀបចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែយល់ច្បាស់ ពីវិធីការពារកុំឲ្យកើតមានជំងឺទាំងនេះ និងពីវិធីសាស្រ្ដព្យាបាលឲ្យមានប្រសិទ្ធិភាពផងដែរ។

មន្ទីរពេទ្យរ៉ូយ៉ាល់តែងតែផ្ដោតយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាជំងឺដល់ប្រជាពលរដ្ឋ និងបង្ហាញពីវិធីសាស្រ្ដក្នុងការព្យាបាល, ការការពារជាដើម។ ដោយក្នុងនោះមន្ទីរពេទ្យបាងកក និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តែងតែរៀបចំធ្វើសិក្ខា សាលាជារៀងរាល់ខែ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីក្រុមគ្រូពេទ្យជំនាញៗមកពីមន្ទីរពេទ្យបាងកកប្រទេសថៃ និងមកពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទខាងលើផងដែរ។

ប្រសិនបើលោក-លោកស្រី ចាប់អារម្មណ៍សូមអញ្ជើញមកចូលរួមដោយឥតគិតថ្លៃ ដើម្បីទទួលបានចំណេះដឹងថ្មីៗ លើការព្យាបាលដោយបច្ចេកវិទ្យាទំនើប និងសេវាថែរក្សាសុខភាពដ៏ទូលំទូលាយ ជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៧៧ ៦០ ៦០ ៩៦, ០៧៧ ៨២ ២៣ ២២ ដើម្បីចុះឈ្មោះចូលរួម៕