(ភ្នំពេញ)៖ មន្ទីរព្យាបាលធ្មេញ អាយអិមអាយ ជាមន្ទីរព្យាបាលធ្មេញដែលទទួលបានការគាំទ្រយ៉ាងច្រើន និងការជឿជាក់យ៉ាងខ្លាំងលើគុណភាព និងសេវាកម្ម ពីសំណាក់អតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេស។
ជាមួយនឹងទន្តបណ្ឌិតដែលមានជំនាញពិតប្រាកដ និងបរិក្ខារពេទ្យដ៏ទំនើបទាន់សម័យ បានធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់ រហូតធ្វើឱ្យទីតាំងចាស់ បានក្លាយជាទីតាំងតូចចង្អៀត មិនអាចបម្រើអតិថិជនបានទាន់ពេលវេលា ដូចនេះ អាយអិមអាយ បានសម្រេចផ្លាស់ប្តូរទីតាំងថ្មី ដែលមានលក្ខណៈធំទូលាយជាងមុន ដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានទាន់ពេលវេលា។
មន្ទីរព្យាបាលធ្មេញ អាយអិមអាយ មានទីតាំងចាស់ស្ថិតនៅអគារលេខ១៩៣, ផ្លូវ ២០៨, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងធ្វើការផ្លាស់ប្តូរទៅទីតាំងថ្មីនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ស្ថិតនៅអាគារលេខ ២២០, ផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជិតសាលាភាសាបារាំង អាលឺយ៉ង់ ហ្វ្រង់សេ)។
គួររំលឹកថា៖ មន្ទីរព្យាបាលធ្មេញ អាយអិមអាយ ចាប់បដិសន្ធិឡើងតាំងពីឆ្នាំ ១៩៩៧ នៅក្នុងប្រទេសកម្ពុជា ទទួលបានការជឿជាក់យ៉ាងខ្លាំង ពីសំណាក់អតិថិជនទាំងក្នុង និងក្រៅប្រទេស។ ជាមួយនឹងបទពិសោធន៍ដ៏យូរអង្វែងនៃប្រតិបត្តិការរបស់ខ្លួន បូករួមទាំងភាពប៉ិនប្រសព្វ ជំនាញ និងវិជ្ជាជីវៈរបស់ទន្តបណ្ឌិត និងមានការសហការដ៏ល្អពីបុគ្គលិកគាំទ្រប្រតិបត្តិការគ្រប់ផ្នែក បានធ្វើឲ្យការព្យាបាលធ្មេញ និងការថែទាំសុខភាពមាត់ធ្មេញ ដល់អតិថិជនរហូតទទួលស្គាល់គុណភាពជាអន្តរជាតិ។
ជាមួយគ្នានេះផងដែរ មន្ទីរព្យាបាលធ្មេញ អាយអិមអាយ បានផ្លាស់ប្តូរ និងបំពាក់ឧបករណ៍ទំនើបៗចុងក្រោយនៅទីតាំងថ្មីនេះ ដើម្បីបំពេញតម្រូវការផ្នែកទន្តសាស្ត្រឲ្យបានល្អប្រសើរ ស្របតាមបទដ្ឋានទន្តសាស្រ្តអន្តរជាតិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អតិថិជន និងកិត្តិនាមរបស់មន្ទីរព្យាបាលធ្មេញ អាយអិមអាយ ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ០២៣ ២១២ ៩០៩ / ០១២ ៦៦ ៥៥ ៣៣ / ០១៦ ៥៥ ៣៣ ៦៦៕