Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NEA ផ្តល់ចំណេះដឹង និងរង្វាន់តាមរយៈការទស្សនាវីដេអូ «Dr. Job» វគ្គ៣ នៅលើគេហទំព័រហ្វេសប៊ុក និង YouTube

17-07-2019 16:47

(ភ្នំពេញ)៖ វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Dr. Job» វគ្គ៣ ក្រោមប្រធានបទ «របៀបសរសេរប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) ឱ្យបានត្រឹមត្រូវ» បាននឹងកំពុងធ្វើការផ្សព្វផ្សាយ នៅលើគេហទំព័រ ហ្វេសប៊ុក និង YouTube របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារហើយ ជាមួយគ្នានោះអ្នកទស្សនា និងអាចទទួលបានចំណោះដឹង និងរង្វាន់អនុស្សារីយ៍ទៀតផង។

ទស្សនិកជន សិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ អាចចូលទស្សនាវីដេអូប្រឹក្សាយោបល់អាជីពហៅថា «Dr. Job» វគ្គ៣នេះ នឹងពន្យល់ថាតើរបៀបសរសេរ ប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) ឱ្យបានត្រឹមត្រូវ គឺត្រូវផ្អែកលើកត្តាអ្វីខ្លះ?

អ្នកទស្សនាមិនត្រឹមតែទទួលបាននូវចំណេះដឹងតែប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវរង្វាន់អនុស្សារីយ៍ទៀតផង គ្រាន់តែឆ្លើយឱ្យបានត្រឹមត្រូវ នូវសំនួរពាក់ព័ន្ធនឹងសាច់រឿង បន្ទាប់ពីចប់កម្មវិធី។ បើចង់ជ្រាបច្បាស់ពីសាច់រឿងវីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Dr. Job» វគ្គ៣ ក្រោមប្រធានបទ «របៀបសរសេរ ប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) ឱ្យបានត្រឹមត្រូវ» នេះសូមអញ្ជើញទស្សនិកជន តាមដានទស្សនា តាមរយៈគេហទំព័រ ហ្វេសប៊ុក និង YouTube របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយរីករាយ។

សម្រាប់ព័ត៌មានលម្អិត www.nea.gov.kh, Youtube Link: https://www.youtube.com/watch?v=USbC1RETtJk Facebook
Link: https://www.facebook.com/neakhmer/videos/423983224869881/