(រតនគិរី)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានជំរុញអភិវាលខេត្តស្ទឹងត្រែង និងរតនគិរី ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
ការជំរុញរបស់ លោកប្រធានគណៈកម្មការទី៤ រដ្ឋសភានេះ បានធ្វើឡើង នៅអំឡុងពេលដែលលោកដឹកដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ(ទី៤) អញ្ជើញបន្តដំណើរចុះបំពេញបេសក កម្មនៅខេត្តរតនគីរី និងខេត្តស្ទឹងត្រែង និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្តទាំងពីរដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
លោក ហ៊ុន ណេង បានលើកឡើងថា គោលបំណង របស់គណៈគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារ ណៈនៃរដ្ឋសភា ដែលចុះមកនាពេលនេះ គឺដើម្បីស្វែងយល់ពីផលប៉ះពាល់ និ ងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ក៏ដូចជាកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំងសេចក្តីណែនាំឬលិខិត បទដ្ឋានថ្មីៗរបស់ រាជរដ្ឋាភិបាល ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារទំនាក់ទំនង និងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រងពន្ធនាគារ និងដំណើរការវាយតម្លៃលើទណ្ឌិតក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ការងារកិច្ចការការពារព្រំដែនរបស់កងកម្លាំងវារៈការពារព្រំដែន នៃកងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ និងការបង្ក្រាបកាជួញដូរគ្រឿងញៀន។
ក្នុងឱកាសអញ្ជើញទៅដល់ខេត្តនីមួយៗ របស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា អភិបាលខេត្តទាំងពីរ បានធ្វើសេចក្តីរាយការណ៍ជូន គណៈប្រតិភូពីការរីកចម្រើន និងលក្ខណៈភូមិសាស្រ្តនៃការគ្រប់ គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមនៅក្នុងខេត្ត ពិសេសខេត្តបានពង្រឹងថែរក្សាការពារ សន្តិសុខស្ថិរភាពសង្គមបានល្អជូនប្រជាពលរដ្ឋបានរស់នៅ ដោយសុខសន្តិភាព ទទួលបានផលនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល ស្របតាម យុទ្ធសាស្រ្តចតុកោណ និងកម្មវិធីគោលនយោ បាយរបស់រដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះខេត្តបានស្ថាបនាសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគម្រោងផ្សេងៗជាច្រើន។
បន្ទាប់ពីបានស្តាប់នូវការាយការណ៍យ៉ាងលម្អិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ដែលខេត្តទាំងពីរសម្រេចរួចមក លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំ ពោះខេត្តទាំងពីរ ដែលបានធ្វើការអភិវឌ្ឍន៍លើ គ្រប់វិស័យ ដោយអនុវត្តតាមគោលន យោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីបានបញ្ចប់បេសកកម្មការងារនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែងរួចមក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា នឹងបន្តដំណើរចុះទៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំបន្តទៀត៕