(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងសភាតំណាងរាស្ត្រអាមេរិក ដែលបានអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាច្បាប់មួយដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាជុំវិញការចោទប្រកាន់កម្ពុជាធ្វើឱ្យធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើមនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កានូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រតិកម្មទៅនឹងច្បាប់ដែលអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក៖