(ព្រះសីហនុ)៖ កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេស ត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាបបាននៅខេត្តព្រះសីហនុ។

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩នេះ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែ ស្វយ័តព្រះសីហនុ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែខេត្តព្រះសីហនុ។

សូមស្តាប់ការលើកឡើងរបស់រដ្ឋមន្រ្តី សាយ សំអាល់ និងលោក គុណ ញឹម ថ្លែងប្រាប់ដល់ក្រុមសារព័ត៌មាននៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ជុំវិញការបង្ក្រាប និងគាស់មើលដោយផ្ទាល់នូវកាកសំណល់សំរាមចំនួន៨៣កុងទឺន័រ៖