Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែកក្កដា៖ រកឃើញយានយន្ដល្មើសច្បាប់ជាង ១ពាន់គ្រឿង និងផាកពិន័យ ៦០៦ពាន់គ្រឿង

16-07-2019 18:23

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៩៨៤គ្រឿង រកឃើញល្មើសច្បាប់១,០២៥គ្រឿង (ម៉ូតូ៥៥%) អប់រំ៤១៩គ្រឿង និងផាកពិន័យ ៦០៦គ្រឿង, នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ២,៩២៦គ្រឿង, អប់រំ២១១គ្រឿង និងផាកពិន័យ៣៣៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨២,៣៣៤គ្រឿង រកឃើញយានយន្តល្មើស២០,២៩៦គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ៥,៥២១គ្រឿង និងផាកពិន័យ១៤,៧៧៥គ្រឿង (ម៉ូតូ៧៧%)ផងដែរ៕