(ព្រះសីហនុ)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យបង្អែកខេត្តនេះ មានអ្នកជំងឺជាច្រើនបានទៅសម្រាកព្យាបាល រហូតដល់មានអ្នកជម្ងឺខ្លះ ត្រូវដាក់ឲ្យសម្រាកក្រៅបន្ទប់ពេទ្យ ដោយសារខ្វះកន្លែង។
លោកបន្តថា កន្លងមកមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភទាំងថវិកា និងគ្រែសម្រាប់អ្នកជំងឺ ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែចំនួនអ្នកជំងឺ ដែលមករកសេវាព្យាបាល ចេះតែកើនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទើបបណ្តាលឲ្យមន្ទីរពេទ្យបង្អែក ខ្វះកន្លែងសម្រាប់អ្នកជំងឺ សម្រាកព្យាបាល និងជាបញ្ហាត្រូវដោះស្រាយ រហូតមកដល់ពេលនេះ។
ផ្តើមពីបញ្ហានេះ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថ្លែងថា មន្ទីរពេទ្យនេះ នៅតែចាត់ទុកជំនួយឧបត្ថម្ភ របស់សប្បុរសជន ជួយឧបត្ថម្ភគ្រែសម្រាប់អ្នកជំងឺ ជូនដល់មន្ទីរពេទ្យបង្អែក គឺជារឿងសំខាន់ចាំបាច់បំផុត ក្នុងពេលបច្ចុប្បន្ននេះ។
ជាការឆ្លើយតបភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកស្រី សែម សុភី ជាសប្បុរសជនម្នាក់ ក្នុងចំណោមសប្បុរសជនច្រើនទៀត រស់នៅខេត្តព្រះសីហនុ។ លោកស្រីថ្លែងថា ដើម្បីជួយដល់ការខ្វះខាត របស់មន្ទីរពេទ្យបង្អែកខេត្ត ហើយក៏ដើម្បីក្នុងន័យមនុស្សធម៌ ជួយសម្រាលដល់ទុក្ខលំបាកអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាតផង នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រីបាននាំយកគ្រែពូកចំនួន ៥៤គ្រែ ព្រមទាំងដងសារ៉ូមជាង ៥០ដងបម្ថែមទៀត យកទៅឧបត្ថម្ភជូនដល់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
លោកស្រី សែម សុភី ផ្តល់សម្ភាសដល់ប្រព័ន្ធផ្សព្វផ្សាយថា គ្រែពូកនិងដងសារ៉ូមទាំងអស់នេះ បានមកពីការបរិច្ចាគ របស់សប្បុរសជនជាច្រើនរូប។ ក្នុងនោះក្រុមគ្រួសារលោកស្រីផ្ទាល់ បានឧបត្ថម្ភចំនួន ៣៥គ្រែ និងសប្បុរសជនមួយចំនួនទៀតបានឧបត្ថម្ភចំនួន១៩គ្រែ។
ងាកទៅលោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែក នៅគ្រាឃើញសប្បុរសជនជាច្រើន បានឆ្លើយតប ចំពោះកង្វះខាតគ្រែ ក៏ដូចជាកន្លែសម្រាន់អ្នកជំងឺសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនេះ។ ព្រមជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សេង ណុង បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបន្តជួយឧបត្ថម្ភទាំងថវិកា និងសម្ភារផ្សេងៗ មានគ្រែពូកសម្រាប់អ្នកជំងឺជាដើម ជូនដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់មកនេះ។
លោកប្រធានមន្ទីរពេទ្យបន្តថា ជាទូទៅសម្រាប់មន្ទីរពេទ្យខេត្តនេះ មានកន្លែងសម្រាប់អ្នកជម្ងឺត្រឹមតែជាង ១០០នាក់តែប៉ុណ្ណោះ ប៉ុន្តែនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ អ្នកជំងឺបានកើនឡើងរហូតទៅដល់ជិត ៣៥០នាក់ ទើបធ្វើឲ្យខ្វះបន្ទប់សម្រាប់អ្នកជំងឺ ដែលចាំបាច់មន្ទីរពេទ្យបង្ខំចិត្តឲ្យអ្នកជំងឺច្រើននាក់ មកសម្រាកនៅខាងក្រៅបន្ទប់ពេទ្យ។
ត្រង់ចំណុចនេះ លោក សេង ណុង បានថ្លែងអំគុណជាថ្មីម្តងទៀត ចំពោះនាមសប្បុរសជន ដែលបានបន្តនាំយកគ្រែសម្រាប់អ្នកជំងឺ មកជួយឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះរួមមាន៖
១៖ លោកស្រី សែម សុភី ក្រុមបេះដូងមនុស្សធម៌ ព្រមទាំងបុត្រ ជួយឧបត្ថម្ភ គ្រែចំនួន ១៤ និង ដងសារូម១៤ សរុប ១៧៥០ដុល្លារ
២៖ លោកគ្រូ កែវ ម៉ាច និង ភរិយា ព្រមទាំបុត្រ ឧបត្ថម្ភគ្រែ១ និង ដងសារ៉ូម១ សរុប ១២៥ដុល្លារ
៣៖ កញ្ញា ឆែ បរិណា ឧបត្ថម្ភ គ្រែ១ និង ដងសារ៉ូម១ សរុប ១២៥ដុល្លារ
៤៖ លោក វែង លីង៉ូវ និង ភរិយា ឧបត្ថម្ភ គ្រែ១ និង ដងសារ៉ូម១ សរុប១២៥ដុល្លារ
៥៖ លោកស្រី យ៉ាន់ ចរណៃ និង ស្វាមី ឧបត្ថម្ភ គ្រែ១សរុប ១១០ដុល្លារ
៦៖ លោកស្រី ទា សុម៉ី ឧបត្ថម្ភ គ្រែ៣ និង ដងសារ៉ូម៣ សរុប ៣៧៥ដុល្លារ
៧៖ លោកប៉ា សែម គីថាយ និង អ្នកម៉ាក់ ជួយឧបត្ថម្ភ គ្រែ១០ និងដងសារ៉ូម១០ សរុប ១២៥០ដុល្លារ
៨៖ អ្នកនាង ឌួង សុជាតា ឧបត្ថម្ភ គ្រែ១ និងដងសារ៉ូម១ សរុប ១២៥ដុល្លារ
៩៖ លោកស្រី ខែម ស្រីនេត ឧបត្ថម្ភ គ្រែ១ និងដងសារ៉ូម១ សរុប ១២៥ដុល្លារ
១០៖ លោកស្រី គាត គីមឡាយ និង ស្វាមី ឧបត្ថម្ភ គ្រែ១ និងដងសារ៉ូម១ សរុប ១២៥ដុល្លារ
១១៖ លោក កៅ រីណា និង ភរិយា ឧបត្ថម្ភ គ្រែ១ និង ដងសារ៉ូម១ សរុប ១២៥ដុល្លារ
១២៖ លោកស្រី ជៃ ពេជសុផាណែត និង ស្វាមី ឧបត្ថម្ភ គ្រែ១ និងដងសារ៉ូម១ សរុប ១២៥ដុល្លារ
១៣៖ លោកស្រី ឌៀប ចាន់មន្នី និង ស្វាមី ជួយឧបត្ថម្ភ គ្រែ១ និងដងសារ៉ូម១ សរុប ១២៥ដុល្លារ
១៤៖ លោក លូ លីខេង និអ្នកស្រីអាំតុល ដូលី ជួយឧបត្តម្ភគ្រែ២ និង ដងសារ៉ូម២ សរុប ២៥០ដុល្លារ
១៥៖ លោកស្រី ខែម ចិន្តា និង លោក ឈៀង ប៊ុនធឿន ឧបត្ថម្ភ គ្រែ១ និង ដងសារូម១ សរុប ១២៥ដុល្លារ
១៦៖ លោក ហេង ប៊ុនធាន ឧបត្តម្ភគ្រែ១ និងដងសារ៉ូម១ សរុប ១២៥ដុល្លារ
១៧៖ លោក សែម រមនា និង ភរិយា ឧបត្ថម្ភ គ្រែ៥ និងដងសារ៉ូម៥ សរុប ៦២៥ដុល្លារ
១៨៖ លោក សៀង ភីវិសាល ឧបត្ថម្ភ គ្រែ២ និង ដងសារ៉ូម២ សរុប ២៥០ដុល្លារ
១៩៖ កញ្ញា សៀង ភីធិតា ឧបត្ថម្ភ គ្រែ២ និង ដងសារ៉ូម ២ សរុប ២៥០ដុល្លារ
២០៖ កុមារី សៀង ភីមុនិនាថ ជួយឧបត្ថម្ភ គ្រែ២ និង ដងសារ៉ូម ២ សរុប ២៥០ដុល្លារ
២១៖ លោកស្រី សួន សេដា និង ស្វាមី បានជួយឧបត្ថម្ភ គ្រែ១ ៕