(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៉ីនសម្ងួត បច្ចេកវិទ្យាដ៏ឆ្លាតវៃដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop អាស័យដ្ឋាន ផ្ទះលេខ១៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុនជីហ្គៀ បានថ្លែងថា ដោយសារតែមានការគ្រាំទ្រ ពីអ្នកប្រើប្រាស់នូវម៉ាស៉ីន បោកសម្លៀកបំពាក់ម៉ាកសញ្ញា LG នៅលើទីផ្សារកាន់តែច្រើនទៅ ពីមួយឆ្នាំទៅមួយឆ្នាំ ទើបធ្វើឱ្យក្រុមហ៊ុន LG Electronics បានបង្តើតនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃ និងអស្ចារ្យ សម្រាប់សម្រួលក្នុងការប្រើប្រាស់នោះ គឺម៉ាស៉ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump ។
លោក ហ៊ ហាប់ ថ្លែងបន្តថា ម៉ាស៉ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump គឺជាម៉ាស៉ីនសម្ងួតជំនាន់ទី៣ របស់ក្រុមហ៊ុន LG Electronics វាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការរស់នៅប្រកបដោយភាពស៉ីវិល័យ និងផាសុកភាព។ ម៉ាស៉ីនសម្ងួតនេះ នឹងដាក់លក់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។
លើសពីនេះទៅទៀត លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជា បានថ្លែងថា លោកមានមោទកភាពខ្លាំងណាស់ ដែលបានណែនាំ នូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ មួយទៀតគឺម៉ាស៉ីនសម្ងួត LG Dryer ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Inverter Heat Pump ត្រូវបានកត់សម្គាល់ឃើញថា មានការកើនជាឡើងខ្លាំង មួយរយៈចុងក្រោយ ចំពោះការប្រើប្រាស់ផលិតផលអេឡិចត្រូនិច ដើម្បីកាត់បន្ថយកម្លាំងក្នុងគ្រួសារ ព្រមទាំងសន្សំពេលវេលា សម្រាប់គូស្វាមីភរិយាថ្មីថ្មោង ក៏ដូចជាគ្រួសារ ដែលមានចំនូលពីមធ្យមឡើងទៅ បញ្ហាអនាម័យរឹតតែត្រូវបាន ឱ្យតម្លៃខ្ពស់ចំពោះផលិតផលទាំងអស់ សម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ។
លោកបានបន្ដទៀតផងដែរថា ម៉ាស៉ីនសម្ងួត LG Dryer អាចបំពេញតាមតម្រូវការ និងបំណងប្រាថ្នារបស់អតិថិជនបាន វាគឺជាផលិតផល ដែលអ្នករាល់គ្នានឹងពេញចិត្តបំផុត ក្នុងការជួយសម្រួលឱ្យប្រសើរឡើង នូវគុណភាពជីវិតរស់នៅប្រចាំថ្ងៃ របស់យើងគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរនោះ គឺក្រុមហ៊ុន LG បានគិតគូរដល់ភាពងាយស្រួល ដោយរចនាម៉ាស៉ីនបោក និងម៉ាស៉ីនសម្ងួត មានភាពសមស្របនឹងគ្នា ក្នុងការជួយសន្សំសំចៃពេលវេលា និងបង្កើនសោភ័ណភាព កាន់តែស្រស់ស្អាត សម្រាប់គេហដ្ឋាន របស់អ្នកប្រើប្រាស់ទាំងឡាយ។
គួរបញ្ជាក់ថា សមត្ថភាពរបស់ម៉ាស៉ីនសម្ងួត LG Dryer មានលក្ខណៈខុសពីម៉ាស៉ីនសម្ងួតធម្មតាដូចជា៖
* DUAL Inverter Heat Pump™៖ ជាបច្ចេកវិទ្យា កុំប្រែសសឺរភ្លោះ ដែលប្រើនៅថាមពលដ៏អស្ចារ្យ សន្សំសំចៃថាមពល និងពេលវេលាទ្វេដង កាត់បន្ថយសម្លេងរំខាន បានយ៉ាងមានប្រសិទ្ធភាព។
* Gentle Care៖ ដំណើរការសម្ងួតក្នុងសីតុណ្ហភាពទាប ដើម្បីជួយកាត់បន្ថយការខូច ឬ រួញ សាច់ក្រណាត់ និងជួយរក្សាសាច់ក្រណាត់បានយ៉ាងល្អ។
* Eliminates up to 99.9% of Allergens៖ ជាមុខងារកម្ចាត់ចោល នូវបាក់តេរីកង្វក់ និងអាឡែកហ្ស៉ីផ្សេងៗ ជាប់នៅសាច់ក្រណាត់ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ ដល់ផ្លូវដង្ហើមកុមារ បានរហូតដល់ 99.9% ដែលទទួលបាន វិញ្ញាបនបត្រ ទទួលស្គាល់ពី BAF (British Allergy Foundation) ។
* Auto Cleaning Condenser៖ បង្កើតឡើងជាមួយតម្រងពីរ ដែលអាចរក្សាភាពស្អាតរបស់ធុងចម្រោះនេះ ធ្វើឱ្យម៉ាស៉ីនសម្ងួត រក្សាការដំណើរការស្ងួតខ្ពស់ ដោយការច្រោះចេញសំណើម ពីសំលៀកបំពាក់។ ម្យ៉ាងទៀតមុខងារលាងសម្អាត ដោយស្វ័យប្រវតិ្ត គឺរក្សានូវដំណើរការនៃការសម្ងួតល្អ Auto CLeaning Condenser ផ្តល់នូវលំហូខ្យល់ដ៏ត្រឹមត្រូវ ដែលភ្ជាប់មកជាមួយឧបករណ៍ ចាប់សញ្ញាសម្ងួតនៃសំណើម លើសម្លៀកបំពាក់ និងកំណត់ពេលស្ងួតដោយស្វ័យប្រវត្តិ។
* Smart ThinQ™៖ ផ្ដល់ជូនភាពងាយស្រួលជាងមុន ជាមួយ Smart ThinQ ™ ពីការគ្រប់គ្រងប្រតិបត្តិការ របស់ម៉ាស៉ីនតាមរយៈការតភ្ជាប់ពីចម្ងាយ។ អនុញ្ញាតឱ្យអ្នកបញ្ជា ម៉ាស៉ីនសម្ងួតពីគ្រប់ទីកន្លែង គ្រប់ពេលតាមរយៈការភ្ជាប់ Wi-Fi។
* Saving Money and Time៖ បច្ចេកវិទ្យាកូនកាត់ Eco Hybrid™ គឺធ្វើឱ្យអាចសំន្សំសំចៃថាមពលក៏បាន និងពេលវេលាក៏បាន បច្ចេកវិទ្យានេះ នឹងផ្តល់ជូនជម្រើស ដើម្បីសន្សំសំចៃថាមពល ឬពេលវេលា វាអាស្រ័យទៅលើរបៀបរស់នៅរបស់អ្នកប៉ុណ្ណោះ។
អតិថិជនទាំងអស់អាចអញ្ជើញ ទៅទស្សនានៅការដាក់តាំងបង្ហាញ ម៉ាស៉ីនសម្ងួត LG Dryer ស៊េរីថ្មីនេះបាន នៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិច ដែលជាអ្នកចែកចាយលក់បន្ត របស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់៕