(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំឲ្យមានការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់របស់លោក ដើម្បីអបអរសាទរ ខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ។
ក្នុងនោះដែរពានរង្វាន់ដែលត្រូវប្រគល់ជូនអ្នកឈ្នះមានម៉ូតូចំនួន ១៣គ្រឿង សរុបទឹកប្រាក់អស់ចំនួន ១៧.៥៥០ (ដុល្លារ)។ រង្វាន់ទាំងនេះ ត្រូវបានប្រគល់ឱ្យអ្នកដែលទទួលបានជ័យជម្នះ ហើយចំពោះអ្នកដែលមិនទទួលបានជ័យជម្នះរួមទាំងអាជ្ញាកណ្តាលផងនោះ នាយឧត្តមសេនីយ៍ បានប្រគល់ថវិកាដើម្បីលើកទឹកចិត្តផងដែរ ដែលចំណាយថវិកាអស់ចំនួន ៤.៩០០ (ដុល្លារ) បន្ថែមទៀត។
ជាទូទៅ សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា ដែលមានតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)ផងនោះ បានយកចិត្តយ៉ាងខ្លាំងលើការពង្រឹងវិស័យកីឡានៅកម្ពុជា ក្នុងនោះលោកថែមទាំងកសាងតារាងបាល់ទាត់ជាច្រើនកន្លែង ដើម្បីឲ្យក្រុមកុមារ និងយុវជនរបស់ខ្មែរ ងាកមកលេងកីឡាវិញ ចៀសវាងការចំណាយពេលទៅធ្វើសកម្មភាព ដែលប្រាសចាកពីច្បាប់សង្គម និងបទល្មើសផ្សេងៗ៕