(កំពង់ចាម)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ និងសហការីបាននាំយកទៀនវស្សា និងទេយ្យទានជាអំណោយរបស់ លោក ហ៊ុន ណេង អនុប្រធានទី១គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ទៅប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តទាំងអស់ ក្នុងឃុំព្រែកកក់ ខេត្តកំពង់ចាម។
អំណោយជាទៀនវស្សា និងទេយ្យទានរបស់លោក ហ៊ុន ណេង ត្រូវបាននាំយកទៅតាមរយៈលោក សោ សាវឿន និងសហការីទៅប្រគេនដល់ព្រះសង្ឃ តាមបណ្តាវត្តទាំងអស់ ក្នុងឃុំព្រែកកក់ ខេត្តកំពង់ចាមចំនួន១២វត្ត។
ក្នុងចំណោម១២វត្ត ក្នុងមួយវត្តៗទទួលបាន៖ ទៀន១គូរ, ត្រីខ៤យួរ, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកសុទ្ធ២កេស, ទឹកក្រូច២កេស, អង្ករ៥០គីឡូក្រាម, ថវិកា៣០០,០០០រៀល។ ក្នុងឱកាសនោះលោក ក៏បានឧបត្ថម្ភ ដល់នគរបាលប៉ុស្តិ៍ និងប្រជាការពារ ដោយសរុបថវិកាចំនួន១២,២០០,០០០រៀល៕