(ភ្នំពេញ)៖ ក្រុមគ្រួសារសព លោក សុខ ឡេង អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណចំពោះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងបណ្តាលថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងទាំងអស់ ដែលបានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងចូលរួមកម្មវិធីបុណ្យ។
ក្រុមគ្រួសារសព លោក សុខ ឡេង ចាក់ទុកការចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យសព គឺកាយវិការដ៏ប្រពៃ ហើយបានផ្តល់ឲ្យក្រុមគ្រួសារនៃសព មានមោទនជាកិត្តិយសដ៏ធំធេង ដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់។
សូមជម្រាបថា លោក សុខ ឡេង បានទទួលមរណកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ វេលាម៉ោង១៖៤០យប់ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យគំរប់ខួប៧ថ្ងៃ និង១០០ថ្ងៃនឹងប្រព្រឹត្តទៅនៅថ្ងៃ សុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣៕