(ភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា កាលបរិច្ឆេទនៃការប្រឡងប្រជែងចូលបម្រើការងារ នៅអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្ដទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
មណ្ឌលប្រឡង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ និងវិទ្យាល័យបាក់ទូក។ នៅក្នុងដំណើរការនៃការប្រឡងប្រជែងនេះ ក៏មានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ និងអ្នកសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយផងដែរ សំដៅធានានូវភាពត្រឹមត្រូវយុត្តិធម៌ និងជៀសវាងនូវពាក្យចចាមអារ៉ាម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួង៕
សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោមនេះ៖