(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីនធើណេត Digi បាននាំយកបច្ចេកវិទ្យាសេវាទូរទស្សន៍ទំនើបចុងក្រោយ OTT TV ដែលមានឈ្មោះថា «Family TV» ដើម្បីផ្ដល់ជូនអតិថិជនទាំងអស់ បានទទួលយកបទពិសោធន៍ថ្មី ជាមួយភាពងាយស្រួលទំនុកចិត្ត និងសេវាកម្សាន្តមួយនេះ ។
អតិថិជនទាំងអស់ទូរទាំងប្រទេស ដែលកំពុងប្រើប្រាស់សេវាអ៊ីនធើណេតខ្សែកាប្លិ៍អុបទិក អាចភ្ជាប់សេវានេះ បានដោយចំណាយត្រឹម៨.៨ដុល្លារក្នុង១ខែប៉ុណ្ណោះ ដោយមិនរើសថា អ្នកប្រើប្រាស់សេវាអ៊ីនធើណេត របស់ក្រុមហ៊ុនណាក៏អាចប្រើប្រាស់ សេវាទូរទស្សន៍នេះបានដែរ។
ជាមួយនេះអតិថិជននឹងទទួលបាន ការថែមជូន២ខែ ដោយឥតគិតថ្លៃក្នុងនោះរួមមាន៖ ទី១៖ បង់ប្រាក់មុន១២ខែ៖ ថែមជូន២ខែដោយឥតគិតថ្លៃ, មិនចាំបាច់កក់ប្រាក់, ដំឡើងដោយឥតគិតថ្លៃ។ទី២៖ បង់ប្រាក់មុន៦ខែ៖ ថែមជូន១ខែដោយឥតគិតថ្លៃ, ដំឡើងដោយឥតគិតថ្លៃ។
អត្តប្រយោជន៍របស់ Family TV ពីក្រុមហ៊ុនអ៊ីនធើណេត ឌីជី ផ្ដល់ជូនបណ្តាញទូរទស្សន៍ផ្សាយបន្តផ្ទាល់ចំនួនជាង១២០បូកខ្សែភាពយន្ត និងរឿងភាគ និងកម្មវិធីទូរទស្សន៍ជាច្រើនទៀត។ ទទួលបានរូបភាពកំរិតច្បាស់ HD ត្រជាក់ភ្នែក, អាចមើលត្រឡប់ក្រោយបានរហូតដល់៧ថ្ងៃ។ ប៉ុស្ដិ៍អប់រំ និងលេងហ្គេមតាមតម្រូវការ ព្រមទាំងការប្រើអ៊ីនធើណិត ដោយផ្ទាល់ជាមួយកម្មវិធី YouTube, Youku, Ted ជាដើម។
ទាំងនេះជាអ្វីដែលអ្នកនឹងទទួលបានពី ក្រុមហ៊ុន Digi។ សម្រាប់ផ្នែកលក់៖ ០៨៩ ៨៨ ៨៩ ៩២, ០៩៨ ៨៨ ៨៩ ៩២ ឬតាមរយៈគេហទំព័រ www.digi.com.kh ៕