នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ ចេញលិខិតផ្អាកការងារឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង និងឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ ដើម្បីចុះស្រាវជ្រាវភាពមិនប្រក្រតីពេលចុះប្រតិបត្តិការ (Video inside)
15-07-2019 15:01
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចចេញលិខិតបង្គាប់ការផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង អត្តលេខ០២១៧ និងឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ អត្ដលេខ៣៨១៤៥ ឋានៈអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការស្រាវជ្រាវ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងពេលចុះប្រតិបត្តិការ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមលិខិតបង្គាប់ការរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
នៅក្នុងលិខិតបង្គាប់ការនេះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ បង្គាប់ឱ្យសាមីខ្លួនបង្ហាញខ្លួននៅនាយកដ្ឋានរដ្ឋបាលសរុប (ការិយាល័យបុគ្គលិក) រៀងរាល់ថ្ងៃធ្វើការ៕
ខាងក្រោមនេះ ជាលិខិតបង្គាប់ការរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ៖