Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ ឧកញ៉ា គួច ម៉េងលី នឹងចែករំលែកបទពិសោធន៍អំពី «ជម្រើសផ្លូវដើរឲ្យបានត្រឹមត្រូវសម្រាប់យុវជនខ្មែរ» នៅថ្ងៃចន្ទនេះ​ !

15-07-2019 07:11

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន នឹងចែករំលែកបទពិសោធន៍អំពី «ជម្រើសផ្លូវដើរឲ្យបានត្រឹមត្រូវសម្រាប់យុវជនខ្មែរ»។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងឧកញ៉ា គួច ម៉េងលី ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.