(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៤,៧៦០គ្រឿង រកឃើញល្មើសច្បាប់ ១,៣៤៦គ្រឿង(ម៉ូតូ៧៧%) អប់រំ ៣២៩គ្រឿង និងផាកពិន័យ ១,០១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៤ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ២,៥៥១គ្រឿង, អប់រំ ១៥៩គ្រឿង និងផាកពិន័យ ៨១៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧២,៧៥២គ្រឿង រកឃើញយានយន្តល្មើស ១៨,១៧០គ្រឿង(ម៉ូតូ៧៣%) ក្នុងនោះអប់រំ ៤,៩៣១គ្រឿង និងផាកពិន័យ ១៣,២៣៩គ្រឿង (ម៉ូតូ៧៨%)៕