Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងប្រើគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកក្កដា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៤១នាក់

14-07-2019 17:34

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះករណីប្រើប្រាស់០៧ករណី និងជួញដូរ១០ករណី ឃាត់ខ្លួនជនសង្ស័យ៤១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៥៥៥ករណី ឃាត់មនុស្ស៩,៨៤៤នាក់ (ស្រី៧៣០នាក់) ក្នុងនោះមានជនបរទេស១៨៧នាក់ផងដែរ៕