(ភ្នំពេញ)៖ អតីតពិធីការិនី និងបច្ចុប្បន្នជា អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty អ្នកនាង ម៉ន ថារ័ត្ន កាលពីពេលកន្លងទៅថ្មីៗនេះ បានធ្វើដំណើរត្រឡប់ពីប្រទេសកូរ៉េ ជាមួយភាពជោគជ័យ២ធំៗ គួឲ្យសរសើរដោយជោគជ័យទី១ គឺអ្នកនាងទទួលបានជ័យលាភី 3rd Runnerup Queen of Beauty World 2019 Korea និងជោគជ័យទី២ គឺចុះMOU ជាមួយមន្ទីរពេទ្យកែសម្ផស្សលំដាប់ផ្កាយ៥ នៅប្រទេសកូរ៉េ ក្នុងបំណងសម្រឹតសម្រាំងយកបច្ចេកទេសកែសម្ផស្សដ៏ល្អ និងប្រសិទ្ធភាពឲ្យច្រើនមានទំនុកចិត្តជូនអតិថិជននៅប្រទេសកម្ពុជា។
អ្នកនាង ម៉ន ថារ័ត្ន បានបញ្ជាក់ឲ្យដឹងថា កន្លងមកEM Beauty center តែងតែរិះរកអ្វីដែលថ្មីក្នុងការផ្តល់ជូនសេវាកម្មដល់អតិថិជន ឲ្យមានភាពស្រស់ស្អាត ហើយថ្មីៗនេះ អ្នកនាងបានចុះ MOU ជាមួយមន្ទីរពេទ្យដ៏ធំនៅប្រទេសកូរ៉េ ក្នុងគោលបំណងពង្រឹងពង្រីកចំណេះដឹងដល់វេជ្ជបណ្ឌិតផ្នែកកែសម្ផស្ស សម្រួលដល់ការកែសម្ផស្ស ដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ទៅកែសម្ផស្សនៅកូរ៉េ គឺEM Beauty សម្រួលដល់ការធ្វើដំណើរ និងចេញលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។ ទី៣ដើម្បីឲ្យ EM Beauty ទទួលបានការចែករំលែកបច្ចេកវិទ្យាកែសម្ផស្សផ្សេងៗដល់ EM Beauty center។ ក្នុងគោលបំណងឲ្យ EM ផ្តល់ការកែសម្ផស្សមានទំនុកចិត្ត ប្រសិទ្ធិភាពដល់អតិថិជន។
អ្នកនាងបានបញ្ជាក់ទៀតថា តាមរយៈការរៀបរាប់ខាងលើនេះ គឺសរបញ្ជាក់ឲ្យឃើញថា EM Beauty Center គឺមានការយកចិត្តទុកដាក់ខ្ពស់ជូនដល់អតិថិជន ដើម្បីភាពស្រស់ស្អាតប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ហើយលែងជាបញ្ហាទៀតហើយសម្រាប់អតិថិជន ដែលចង់បានភាពស្រស់ស្អាតដោយមិនចាំបាច់ចំណាយច្រើន ហើយទៅក្រៅប្រទេសនោះទេ។
ចំពោះការប្រឡងរបស់អ្នកនាង ម៉ន ថារ័ត្នន គឺត្រូវបានអ្នកនាងអះអាងថា នេះជាលើកទី២ហើយដែលអ្នកនាងចេញទៅប្រឡងនៅក្រៅប្រទេស ប្រឡងលើកទី១ នៅម៉ាឡេស៊ី, លើកទី២ នៅកូរ៉េ 3rd Runner up Queen of Beauty World 2019 Korea ដោយការប្រឡងគឺប្រកួតប្រជែងលើសមត្ថភាពសម្រស់ និងមានអត្តសញ្ញាណជាតិយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ដោយអ្នកនាងបានតុបតែងខ្លួនជាអប្សរាឈរបង្ហាញនៅលើឆាកដ៏ធំមួយនោះ យ៉ាងមានមោទនភាពរហូតទទួលបានជោគជ័យបែបនេះផងដែរ៕