(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចុះបង្រ្កាប និងដុតបំផ្លាញចោលរថយន្ដបាកុងសម្រាប់ស្ទួចឈើ ឬដឹកឈើចំនួច៧គ្រឿងទៀត ដែលឈ្មួញលាក់ទុកក្នុងចំការក្រោយផ្ទះប្រជាពលរដ្ឋ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តក្រចេះ សហកាជាមួយអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ ស្នាក់ការសន្តិសុខ៧១០ អាវុធហត្ថស្រុកសំបូរ នៅយប់ថ្ងៃទី១២ ខែកក្ដដា បានរុករកប្រទះឃើញរថយន្ដបាកុងសម្រាប់ស្ទូចឈើ និងដឹកជញ្ជូនឈើចំនួន ៧គ្រឿង ដែលក្រុមឈ្មួញលាក់ទុកក្នុងចំការខាងក្រោយផ្ទះប្រជាពលរដ្ឋ ហើយត្រូវដុតបំផ្លាញចោលនៅនិងកន្លែងទាំងអស់។
លោកមេបញ្ជាការរងរូបនោះ បន្ដទៀតថា រថយន្ដទាំង ៧គ្រឿងនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថដុតបំផ្លាញចោលទាំងអស់ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោយពីបើកប្រតិបតិតការទនរង់ទ្រាយធំនៅខេត្តមណ្ឌលគីរី៕