(ភ្នំពេញ)៖ កាលពីឆ្នាំ២០១៨ នៅស្ថានីយទូរទស្សន៍ CTN បានរៀបចំកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកម្តងរួចមកហើយ ដោយទទួលបានការគ្រាំទ្រ ពីទស្សនិកជនជាច្រើន ក្នុងនោះក៏មានប្រិយមិត្តខ្លះទៀត ជាហ្វេនរបស់បេក្ខជនប្រឡងកម្មវិធី «Master Chef Khmer» ផងដែរ។
នៅក្នុងឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ CTN ក៏បានចាប់ផ្តើមរៀបចំ ជ្រើសរើសបេក្ខជនដែលមានបំណង ចង់បញ្ចេញសមត្ថភាពធ្វើម្ហូប និងចង់បង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួន ដើម្បីក្លាយជា កំពូលចុងភៅឯក និងឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) នៅក្នុងកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក។ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក និងមកដល់ក្នុងពេលឆាប់ៗនេះហើយ សូមកុំឲ្យខកខានឱកាសឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន $៥០,០០០ (ប្រាំម៉ឺនដុល្លារ) កន្លងហួសឲ្យសោះ។
ទស្សនិកជន និងប្រិយមិត្ត ដែលតែងតែគាំទ្រ កម្មវិធី «Master Chef Khmer» កុំភ្លេចដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធី «Master Chef Khmer» រដូវកាលទី២ នេះ។
- ខេត្តកំពង់ចាម នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ ៧មករា។
- ខេត្តសៀមរាប នៅថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ណាតូរ៉ា រីសត។
- ខេត្តបាត់ដំបង នៅថ្ងៃទី ២៦-២៧ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ខេមរាបាត់ដំបង១។
- រាជធានីភ្នំពេញ ថ្ងៃទី ៣០-៣១ខែកក្កដា និងថ្ងៃទី០១ខែសីហា ឆ្នាំ ២០១៩ នៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ។
សូមចូលទៅកាន់ page Master chef khmer របស់ស្ថានីយទូរទស្សន៍ម CTN ដើម្បីទទួលបានព័ត៌មានលំអិត។ សូមកុំឲ្យខកខានឱកាសដ៏អស្ចារ្យនេះ កន្លងហួសឲ្យសោះ ព្រោះថា កំពូលចុងភៅឯក គឺជាអ្នក។ Master Chef Khmer រដូវកាលទី២ ឧបត្ថម្ភផ្តាច់មុខដោយហ្គេនស៍បឺគ (Ganzberg ) ឈ្ងុយស្រាបៀរអាល្លឺម៉ង់ ឆ្ងាញ់លើសពីស្រាបៀរធម្មតា៕