(ភ្នំពេញ)៖ សាលាអន្ដរជាតិវើលដ៍ កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ និងប័ណ្ណសសើរដល់សិស្សឆ្នើម និងសិស្សបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ សម្រាប់កម្រិត K2 និង P6។
កម្មវិធីចែកវិញ្ញាបនបត្រ និងប័ណ្ណសរសើរនេះមានការចូលរួមពី លោកឧកញ៉ា ភឺន ផល្លា ស្ថាបនិក និងជាប្រធាននៃសាលាអន្ដរជាតិ វើលដ៍ កម្ពុជា, លោកស្រី សាយ សោភា អគ្គនាយិកានៃសាលាអន្ដរជាតិ, លោកគ្រូ-អ្នកគ្រូ, មាតាបិតាសិស្ស និងសិស្សជាច្រើនរូបផងដែរ។
លោកស្រី សាយ សោភា បានឲ្យដឹងថា សាលាអន្ដរជាតិវើលដ៍កម្ពុជា ជាសាលាចំណេះដឹងទូទៅមួយ ដែលបង្កើតឡើងក្នុងឆ្នាំ២០១២ ក្រោមការបង្កើតរបស់លោក ភឺន ផល្លា។ បច្ចុប្បន្នសាលាអន្ដរជាតិវើដ៍កម្ពុជា មាន២សាខាដោយសាខាទី១ស្ថិតនៅ សង្កាត់ទឹកល្អក់៣ និងសាខាទី២ស្ថិតនៅបឹងកក់១ ក្នុងខណ្ឌទទួលគោក។
លោកស្រីអគ្គនាយិកាបន្ថែមថា ជាក់ស្ដែងសម្រាប់លទ្ធផលនៃការសិក្សា សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ សាលាអន្ដរជាតិវើដ៍កម្ពុជា ទទួលបានភាពជោគជ័យជាច្រើនរួមមាន៖
១៖ ការចូលរួមក្នុងកម្មវិដី STEM (International) ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសិស្សានុសិស្សទទួលបានការគាំទ្រខ្លាំង ពីអ្នកចូលរួម និងទទួលប័ណ្ណសrសើរពី ក្រសួងអប់រំ យុវជន និងកីឡា។
២៖ កម្មវិធីប្រឡង Cambridge Assessment English សិស្សានុសិស្សបានប្រឡងជាប់១០០% និងទទួលបានវិញ្ញាបនបត្រពី Camabridge នៃប្រទេសអគ្លេស។
៣៖ កម្មវិធីប្រកួតប្រកួតកីឡា ក្នុងទិវាសិទ្ធិមនុស្សលើកទី៨ដែលរៀបចំដោយ សាលាចំណេះទូទៅឯកជនក្នុងរាជធានីភ្នំពេញ ក្នុងនោះសិស្សទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ U10 និងលេខ១សម្រាប់ U12។
៤៖ កម្មវិធីប្រឡង IPSLE ជាកម្មវិធីប្រឡងបឋមសិក្សា ដែលទទួលស្គាល់ដោយ នាយកដ្ឋានកិច្ចការប្រឡងនៃប្រទេសសិង្ហបុរី។ ក្នុងនោះសាលាអន្ដរជាតិវើលដ៍ត្រូវបានទទួលស្គាល់ ជាសាលាមានលក្ខណៈសម្បត្តិពេញលេញជាមជ្ឈមណ្ឌលប្រឡង IPSLE.
៥៖ កម្មវិធីប្រឡង SASMO ដោយសិស្សនៃសាលាអន្ដរជាតិវើលដ៍កម្ពុជា ទទួលបានមេដាយមាស៧នាក់ មេដាយប្រាក់១៧នាក់។
៦៖ OTHM Centre ជាកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់កម្រិតថ្នាក់វិទ្យាល័យ របស់ចក្រភពអង់គ្លេស។
៧៖ សាលាបានបង្ហាត់ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង ដោយបានបង្កើតឲ្យមានទស្សនៈកិច្ច សិក្សាតាមទីតាំងរមណីយដ្ឋានទេសចរណ៍ផ្សេងៗ។
៨៖ សាលាអន្ដរជាតិវើលដ៍កម្ពុជា ត្រូវបានវាយតម្លៃពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ជាសាលាមានស្នាដៃល្អប្រសើរ លើការគ្រប់គ្រងរដ្ឋបាល, បរិស្ថាន និងបច្ចេកទេសបង្រៀន។
លោកស្រីបញ្ជាក់ថា យោងតាមរបាយការណ៍ខាងលើនេះ សាលាអន្ដរជាតិវើលដ៍កម្ពុជា ចាំបាច់ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សា បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្រៀន អភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំ និងកែលម្អបន្ទប់សិក្សា, បន្ទប់ពិសោធន៍, បណ្ណាល័យ, អាហារដ្ឋាន ដើម្បីបង្កើនបរិយាកាសក្នុងការសិក្សាឲ្យមានប្រសិទ្ធិភាព មានការប្រកួតប្រជែងបន្ថែមទៀត ដើម្បីជំរុញឲ្យមានភាពរីកចម្រើន ក្នុងការសិក្សារបស់សិស្សក្នុងឆ្នាំ២០១៩-២០២០៕