(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅគេហដ្ឋានលោកជំទាវ ញ៉ែម សាខន ស ខេង បានធ្វើពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឍចំនួន ៦៩វត្ត
ក្នុងនោះវត្តគណ:ធម្មយុត្តិតកនិកាយ ១៥វត្ត គណ:មហានិកាយ ៥៤វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូន ជីដូន ជីតា ញាតិការទាំងប្រាំពីសណ្តានដែលបានចែកដ្ឋាន ទៅហើយនោះ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ សមាជិកព្រឹទ្ធសភា រដ្ឋសភា ព្រះសង្ឃ ចៅអធិការទាំង៦៩វត្ត លោកអាចារ្យ តាជី យាយជី អភិបាលក្រុងស្រុក។
ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឍទាំង ៦៩វត្ត ដោយវត្តនីមួយៗ ទទួលបានទៀនវស្សា១គូរ ស្លាដក់១ ចង្ហាន់១ស្រាក់ ផ្លែឈើ១កន្រ្តអង្ករ៥០គីឡូក្រាម ទឹកក្រូច២កែស ទឹកផ្លែឈើ២កែស ទឹកបរិស័ទ្ធ២កែសស្ករស២៣គីឡូក្រាម ទឹកដោះគោខាប់ ២៤កំប៉ុង ត្រីខ១កែសធំ ទឹកត្រី ទឹកស៊ីវអ៊ីវ២យួរមី២កែស និងបច្ច័យ៦០ម៉ឺនរៀល។
ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធ សាសនា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ដោយចាប់ផ្តើមពី ថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែកក្តិក។
ក្នុងអំឡុងបុណ្យចូល ព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត។ ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ នាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតរហូតមក៕