(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation និងក្រុមហ៊ុន Dell EMC បានសហការគ្នារៀបចំសិក្ខាសាលាមួយ ស្ដីអំពី «Dell EMC VxRail is the Game Changer in Hyperconverged Infrastructure World» ដើម្បីចែករំលែកនូវចំណេះដឹង និងផលិតផលថ្មីៗ របស់ Dell EMC ជូនចំពោះអតិថិជន។
សិក្ខាសាលានេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ សាន់ អ៊ែន មូន (SUN & MOON, Urban Hotel) រាជធានីភ្នំពេញ ដោយមានការចូលរួម ពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ មកពីគ្រប់ស្ថាប័នផងដែរ។
ក្នុងឱកាសនោះ លោក ឡេង បូរ៉ាមី នាយកគ្រប់គ្រងផ្នែក Pre-Sales, Enterprise Division តំណាងឲ្យក្រុមហ៊ុន Campura បានថ្លែងអំណរគុណទៅដល់អតិថិជន ដែលកំពុងចូលរួមសិក្ខាសាលា និងតែងតែគាំទ្រនូវ រាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមក។
លោក ឡេង បូរ៉ាមី បានឲ្យដឹងទៀតថា ប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលានេះ ចង់បង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលពិសេសថ្មីៗ របស់ Dell Latitude, OptiPlex និង DellEMC VXRail with vSAN នៅក្នុងឆ្នាំ ២០១៩នេះ ដែលជាផ្នែកមួយដ៏សំខាន់ និងគួរឲ្យយកចិត្តទុកដាក់ពីសំណាក់ អតិថិជនទាំងឡាយ។
ទន្ទឹមនិងនោះ លោក សៀន ប៊ុនធឿន ប្រធានផ្នែក Pre-Sales System របស់ក្រុមហ៊ុន Campura បានធ្វើបទបង្ហាញជូនអតិថិជនឲ្យស្គាល់ ពីរបៀបប្រើប្រាស់ និងបង្ហាញនូវផលិតផលចេញថ្មី របស់ Dell Latitude និង OptiPlex ដែលកំពុងតែឈានមុខគេនៅលើទីផ្សារ និងមានតំលៃសមរម្យជូនចំពោះអតិថិជនទៀតផង។
ជាមួយគ្នានោះ លោក ឡេង បូរ៉ាមី បានលើកយកផលិតផលរបស់ DellEMC VXRail with vSAN មកធ្វើបទបង្ហាញជូនអតិថិជនឲ្យស្គាល់កាន់តែច្បាស់ នៃអត្ថប្រយោជន៍របស់ផលិតផលនេះ និងដើម្បីជំរុញអាជីវកម្ម ឲ្យមានការជឿនលឿនខ្ពស់ ដើម្បីបំរើសេវាកម្ម ដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។
លោក ឡេង បូរ៉ាមី ក៏បានសម្ដែងនូវការអរគុណ ទៅកាន់អតិថិជនដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ហើយអតិថិជនក៏និងទទួលបាននូវចំណេះដឹងថ្មីៗ និងការយល់ដឹងពីររបៀបប្រើប្រាស់ ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយ សម្រួលក្នុងស្ថាប័ន និង ផ្តល់ឲ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពជោគជ័យ៕