(បន្ទាយមានជ័យ)៖ ក្រុមប្រឹក្សាអភិបាល នាយកសាលា អ្នកគ្រប់គ្រងសិស្សានុសិស្ស នៃសាលាអន្តរជាតិ Elegant International School នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ បានចែករំលែកបទពិសោន៍ការសិក្សារ សម្ភារ ថវិកា ហូបអាហារមួយពេល នៅក្នុងសាលាបឋមសិក្សាអភិវឌ្ឍន៍ ដល់សិស្សានុសិស្សប្រមាណជា៣០០នាក់។

ប្រធានក្រុមអភិបាល លោកអភិបាល លោកនាយកសាលារៀនអន្តរជាតិ Elegant International School បានប្រាប់ថា វិស័យអប់រំធ្វើមិនចំណេញលុយទេ ប៉ុន្តែចំណេញកិត្តិយសចំនេញដល់សង្គម ចំណេញធនធានមនុស្ស ចំណេញដល់ឪពុកម្តាយសិស្ស កាត់បន្ថយចំនាយកូនទៅរៀននៅទីក្រុងលើកមុខមាត់ក្រុង និងបង្កើតការងារដល់លោកគ្រូ អ្នកគ្រូ។

គណៈគ្រប់គ្រងសាលាអន្តរជាតិ Elegant International School បានលើកឡើងថា ជីវិតដែលមានន័យក្នុងការរស់នៅ គឺជាការរស់នៅដែលចេះចែករំលែកដល់អ្នកដ៏ទៃ។ សូមជូនបុណ្យទាំងអស់គ្នា នឹងរៀនស្រលាញ់ រៀនរស់នៅដោយធ្វើអំពើល្អ រៀនចែករំលែកនៅអ្វីដែលយើងមាន។

កិត្តិយសរបស់ទាំងបួននាក់មួយភាគធំបានមកពី Elegant International School អរគុណលោកនាយក នាយករងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានធ្វើឱ្យ EIS មានថ្ងៃនេះ។ សូមបញ្ជាក់ថាសាលារៀនអន្តរជាតិ Elegant International School តែងតែបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនដងនៅក្នុងក្រុងប៉ោយប៉ែត៕