(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន បានថ្លែងថា ការធ្វើសន្និសីទអន្តរជាតិអនុតំបន់មេគង្គលើកទី៦ គឺជារួមគ្នាធ្វើឱ្យប្រទេសមហា អនុតំបន់ទន្លេមេគង្គ មានភាពរឹងមាំនិងរីកចម្រើន។
លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលប្រតិភូបរទេសជាច្រើនរូប បានប្រារព្ធពិធីសន្និសីទអន្តរជាតិអនុតំបន់មេគង្គលើកទី៦ ឆ្នាំ ២០១៩ ដែលត្រូវបានរៀបចំធ្វើឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នាព្រឹកថ្ងៃទី ឲ១២ ខែកក្កដា ឆ្នាំ ឲ២០១៩ នៅសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម។
ទីប្រឹក្សាសម្ដេចពញ្ញាចក្រី ហេង សំរិន និងជាសកលវិទ្យាធិការង លោក មួន វាសនា បានបញ្ជាក់ថា បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីចុង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
លោកថ្លែងទៀតថា សន្និសីទអន្តរជាតិអនុតំបន់មេគង្គលើកទី ៦ (GMSIC២០១៩) នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ធ្វើឡើងក្នុងគោលបំណងស្វងរកចំណេះដឹង នៅលើតំបន់ជាច្រើនដូចជា បញ្ហាប្រឈម និងឱកាសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងមហាអនុតំបន់ទន្លេមេគង្គ, សេដ្ឋកិច្ចអាស៉ីបូព៌ា, សកលលោក ករណីសិក្សាអំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមក្នុងពាណិជ្ជកម្មធុរកិច្ច មហាអនុតំបន់អាស៊ីបូព៌ា និងសកលលោក ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ថាតើវាជះឥទ្ធិពលដល់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមអ្វីខ្លះ, ការផ្តល់ហិរញ្ញប្បទានដល់ធុរកិច្ច និងធុរកិច្ចសហគ្រាសធុនតូច និងមធ្យម រួមមានតួនាទី និងបទពិសោធន៍ របស់អ្នកវិនិយោគទុនជាដើម។
បច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម ការអនុវត្តនៃការស្រាវជ្រាវ និងការអភិវឌ្ឍដោយអាជីវកម្មក្នុងតំបន់ និងសហគ្រាសបណ្តាញធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម និងការផ្សព្វផ្សាយព័ត៌មាន។ គោលនយោបាយរបស់រដ្ឋាភិបាលពាណិជ្ជកម្ម អេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានការធ្វីអាជីវកម្ម តាមគ្រួសារ ការលក់រាយ និងជំនួញឯកទេស ការអភិវឌ្ឍធនធានមនុស្ស ក្រមសីលធម៌ ធុរកិច្ចវប្បធម៌ និងការអនុវត្ដរបស់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមជំនួញ និងសហគ្រាសធុនតូចនិងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ការស្រាវជ្រាវ សហគ្រិនភាព និងការអភិវឌ្ឍភាពជាសហគ្រិន និងការអប់រំសហគ្រិនភាព ដោយមានវាគ្មិនដ៏អស្ចារ្យជាច្រើននៅក្នុងការចូលរួមនៅថ្ងៃនេះ និងបានកំពុងទន្ទឹងរង់ចាំការបង្ហាញរបស់ពួកគាត់ ដោយក្នុងនោះ ពួកគាត់មកពីប្រទេស អូស្ត្រាលី ឥណ្ឌា អ៊ុយក្រែន ថៃ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងចិន។
លោក មួន វាសនា បន្តថា «សន្និសីទអន្តរជាតិនេះ គឺចង់បង្ហាញពីភាពខុសគ្នាទាំងអស់ ដែលនៅជាមួយយើងសព្វថ្ងៃ មកពីទូទាំងប្រទេសពីព្រោះសន្និសីទនេះ អាចរកឃើញចំណេះដឹង ដើម្បីជោគជ័យ និងការរួមចំណែក រួមគ្នាក្នុងការធ្វើឱ្យប្រ ទេស មហាអនុតំបន់ទន្លេមេគង្គមានភាពរឹងមាំនិងរុងរឿង»។
ជាមួយគ្នានោះដែរលោក មួន វាសនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់សមាជិកទាំងអស់ នៃសន្និសីទអន្តរជាតិ មហាអនុតំបន់ទន្លេមេគង្គលើកទី៦ (GMSIC) ដែលបានខិតខំប្រឹងប្រែង រួមចំណែកធ្វើឱ្យសន្និសីទនេះ ដំណើរការរលូនប្រកបដោយភាពជោគជ័យ។លោកសង្ឃឹមថា និស្សិតទាំងអស់ នឹងបានរៀនសូត្រ ហើយស្វែងយល់បន្ថែមទៀត នឹងប្រើប្រាស់នូវអ្វីដែលថ្មី ដែលអាចត្រូវបានអនុវត្តនៅក្នុងមហាអនុតំបន់មេគង្គ៕