(ភ្នំពេញ)៖ បុរសជាបុគ្គលិកក្រុមហ៊ុនចែកចាយសម្ភារបន្ទប់ទឹកម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានី ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឱ្យឈ្មោះ ហៀក សុវណ្ណារាជ អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ដោយរកឃើញថា ជនសង្ស័យឈ្មោះ ហៀក សុវណ្ណារាជ ជាតំណាងចែកចាយ ពិតជាបានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត ដោយកិបកេងលុយជាច្រើនរបស់ក្រុមហ៊ុន QING JIANG YUAN TRADING CO,LTD ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ៕