(ភ្នំពេញ)៖ ប្រសិនបើអ័រម៉ូនស្ត្រេសត្រូវបានបង្កឡើងនៅក្នុងខ្លួនអ្នករយៈពេលយូរ វាអាចនាំឱ្យមានភាពចាស់នៃរាងកាយ។ នេះដោយសារតែភាពតានតឹងធ្វើឱ្យកោសិកា និងធ្វើសកម្មភាពរបស់អ្នកមានភាពអាក្រក់ ហើយនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរូបរាងកាយខាងក្រៅរបស់អ្នក។

បន្ថែមពីលើផលប៉ះពាល់អវិជ្ជមានលើរាងកាយរបស់អ្នក ភាពតានតឹងក៏មានឥទ្ធិពលយ៉ាងសំខាន់ទៅលើខួរក្បាលរបស់អ្នកផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រចាំថ្ងៃរបស់អ្នក។

 

 

 

កម្មវិធីបណ្តុះបណ្តាលអប់រំផ្លូវចិត្តដែលរៀបចំដោយ ក្រុមហ៊ុន អ័រគីដេវីឡា បានត្រឡប់មកវិញហើយ ដោយពេលនេះជាលើកទី០៩ ហើយដែលបានរៀបចំឡើងសម្រាប់អតិថិជន និងសាធារណៈជន។ កម្មវិធីបណ្តុះបណ្តាលលើកនេះ ក្រោមប្រធានបទ «ការបង្កើនសមត្ថភាពគ្រប់គ្រងផ្លូវចិត្ត» ដែលបណ្តុះបណ្តាលដោយ ព្រះភិក្ខុ វជិរបញ្ញោ គូ សុភាព គង់នៅវត្ត និគ្រោធវ័ន្ត ហៅគល់ទទឹង។ កម្មវិធីនេះប្រព្រឹត្តនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅការិយាល័យតំណាង អ័រគីដេវីឡា TK Avenue ចាប់ពីម៉ោង ៣រសៀល រហូតដល់ ម៉ោង ៥ល្ងាច។

ទទួលចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 098 733 333 / 085 999 809។ *បញ្ជាក់៖ ចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ (ចំនួនមានកំណត់)៕