Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដង្កោ បន្ដចុះធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅសង្កាត់រលួស

11-07-2019 11:07

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្ដចុះវេទិកាសាធារណៈ និងសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងសង្កាត់រលួស ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្នុងវេទិកាសាធារណៈនេះ ក៏មានការចូលរួមពីលោក លោកស្រី អភិបាលរង លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មេភូមិ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

តាមរយៈវេទិកាសាធារណៈនេះលោក នុត ពុធដារ៉ា បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ លើកយកសំណើ និងសំណូមពរផ្សេងដែលជាបញ្ហាកង្វល់របស់ពួកគាត់ ក៏ដូចជាតម្រូវការផ្សេងៗផងដែរ។ បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវតែក្ដោបក្ដាប់ឲ្យបាននូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ៕