(ភ្នំពេញ)៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ជ្រូកប្រមាណ ៧៩៨ក្បាលហើយត្រូវបានសម្លាប់ ដោយសារតែកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លោក តាន់ ផាន់ណារ៉ា បានឱ្យដឹងថា តាមការវាយតម្លៃជាមធ្យមជ្រូកដែលសម្លាប់នេះមួយក្បាលខាតបង់ប្រមាណ ២០០ដុល្លារអាមេរិក។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ជំងឺប៉េស្តជ្រូកអាហ្វ្រិក» ដែលរៀបចំឡើយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។
បើតាមលោក ស្រី វុឌ្ឍី ក្រៅពីជ្រូកដែលបានសម្លាប់ជិត៨០០ក្បាលនេះទៅ នៅមានជ្រូកជាង ១ពាន់ក្បាលផ្សេងទៀត ត្រូវបានងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
លោក តាន់ ផាន់ណារ៉ា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងកើតមាននៅក្នុងខេត្តចំនួន៤របស់កម្ពុជា រួមមាន៖ ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ៕