(ភ្នំពេញ)៖ អ្នកលេងភ្លេងពិណពាទ្យ លោក ប៉ុក សុច័ន្ទ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវរង្វាន់ផ្ទួន ដោយរង្វាន់ចុងក្រោយ គឺពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ចំនួន៤០លានរៀល។
លោកបានរៀបរាប់ថា «ភរិយាខ្ញុំ ទើបត្រូវរង្វាន់តូចមួយ បានក្បែរ១០ម៉ឺនរៀល។ គាត់យកលុយនេះ ទិញស្រាបៀរកម្ពុជាមកជប់លៀងប្អូន ដែលមកលេងស្រុក។ ខ្ញុំជាអ្នកគាស់ត្រូវរង្វាន់ធំ ពីស្រាបៀរកម្ពុជា ចំនួន៤០លានរៀល ដែលគាត់បានទិញមកពិសាជុំគ្នា។ មានគេអ្នកភូមិត្រូវរង្វាន់ជាហូរហែដែរ តែមិនដែលត្រូវរហូត៤០លាននោះទេ។ បើនិយាយពីរឿងអរ គឺអររកអ្វីមកផ្ទឹមពុំបានទេ»៕