(ភ្នំពេញ)៖ ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ និងក្រុមហ៊ុន HP Inc. នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ Shaping the Future of Work ដើម្បីបើកបង្ហាញពីប្រព័ន្ធសុវត្ថិភាពទៅលើផលិតផល HP កុំព្យូទ័រ រួមមានដូចជា HP Privacy Camera ដោយមានបំពាក់គំរបបិទ Webcam ការពារមិនឲ្យមានការលួចឃ្លាំមើលពីបណ្ដា Hacker ឬភាពចៃដន្យណាមួយ។ សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារ SUN & MOON, Urban Hotel ដោយមានការអញ្ជើញចូលរួមពីបណ្ដាអតិថិជនជាច្រើនផងដែរ។
លោក តាំង ហៀងឡេង អ្នកគ្រប់គ្រងសហគ្រាសក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានលើកឡើងពីភាពជោគជ័យរបស់ក្រុមហ៊ុន ដែលតែងតែនាំមកបង្ហាញនូវបច្ចេកវិទ្យាទំនើបថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងសេវាកម្មដ៏ល្អបំផុតសំរាប់អតិថិជន។
លោក Akkapol Luengrakang Country Business Manager នៃក្រុមហ៊ុន HP Inc. បានលើកឡើងថា ប្រព័ន្ធសុវត្ថិភាពទៅលើផលិតផល HP កុំព្យូទ័រ រួមមានដូចជា HP Privacy Camera ដោយមានបំពាក់គំរបបិទ Webcam ការពារមិនឲ្យមានការលួចឃ្លាំមើលពីបណ្ដា Hacker ឬភាពចៃដន្យណាមួយ។ រីឯ HP Sure Start Gen4 ដែលការពារកុំព្យូទ័ររបស់អ្នកពីការបើកមិនចេញ ដោយវាអាច Recovers BIOS ស្វ័យប្រវត្តិ ក៏ដូចជា HP Sure Recover ជាបច្ចេកវិទ្យាជួយឲ្យលោកអ្នក Securely Restore កុំព្យូទ័រតាម Internet បានយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាពខ្ពស់ រួមទាំងលក្ខណៈពិសេសៗ ដទៃទៀត។
លោក Akkapol Luengrakang បានបន្ថែមថា មិនតែប៉ុណ្ណោះ ជាមួយនឹង HP Multi-Factor Authenticate Gen3 បានផ្ដល់សុវត្ថិភាពថែមមួយកម្រិតទៀត ដោយបំពាក់នូវ Fingerprint reader and IR camera facial recognition បន្ថែមទៅលើការវាយ Password។ លើសពីនេះទៅទៀត ខួរក្បាលថ្មីរបស់ AMD Ryzen APU ផ្ដល់ឲ្យម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក ដំណើរការបានយ៉ាងលឿនជាមួយនឹង AMD next-generation performance Solutions។
លោក AKKapol Luengrakang ក៏បានបង្ហាញពី HP Print Security ផងដែរ ដែលប្រព័ន្ធបច្ចេកវិទ្យាទាំងនេះរួមមាន Data security ដោយ Encrypted printing, Scanning and Hard disks, Threat Detection ជួយការពារលោកអ្នកពីការវាយលុកពីសំណាក់ Malware ដោយ Anti-malware នឹង Detect, Stop and Report anomalies និង HP Sure Start ជួយ Recovers BIOS ម៉ាស៊ីនបោះពុម្ភដោយស្វ័យប្រវត្តិ។ ជាមួយគ្នានោះដែរ លោកក៏បានបង្ហាញនូវបច្ចេកវិទ្យា HP Pagewide ដោយលោកអ្នកអាចសន្សំសំចៃរហូតដល់ ៥០% បើធៀបនឹង Laser Printer ជាមួយសមត្ថភាពបោះពុម្ភកាន់តែលឿន កាន់តែច្បាស់ ទោះត្រូវទឹកក៏មិនហើរថ្នាំ។
គួររំលឹកផងដែរថា ផ្ដោតលើការយកចិត្តទុកដាក់លើគុណភាព សេវាកម្ម និងការទទួលខុសត្រូវចំពោះអតិថិជន (Quality, Service and Customer Commitment) ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានទទួលការគាំទ្រពេញទំហឹងពី សំណាក់អតិថិជន និងដៃគូអាជីវកម្មជាបន្តបន្ទាប់។ តំណាងក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបាន និងកំពុងបន្តការគាំទ្រដល់ក្រុមហ៊ុន៕