Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម បន្ដចុះពិនិត្យភូមិសាស្រ្តដាក់លូ ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម

10-07-2019 21:47

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ មន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ចុះពិនិត្យភូមិសាស្រ្តដាក់លូ ប្រវែងជាង៣,០០០ម៉ែត្រ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងមកផ្លូវពីនាងគង្ហីង ដល់ភូមិព្រែកដើមចាន់ មានទឹកដក់នៅពេលដែលភ្លៀងធ្លាក់ ហេតុដូច្នេះហើយទើបលោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យភូមិសាស្រ្ត និងសម្រេចរៀបចំធ្វើប្រព័ន្ធលូ។

ក្នុងនោះ ចម្ងាយផ្លូវពីនាងគង្ហីងដល់ភូមិព្រែកដើមចាន់ ត្រូវដាក់លូ សងខាងផ្លូវដែលមានប្រវែង ជាង២,៩០០ម៉ែត្រ។ ដោយឡែកនៅក្នុងភូមិតាណេង ត្រូវរៀបចំដាក់លូប្រវែងជាង៤០០ម៉ែត្រ ផងដែរ។

មន្ត្រីសាលាខេត្ត បានបន្ថែមទៀតថា ការស្ថាបនាលូមានប្រវែងជាង៣,០០០ម៉ែត្រនេះ លោកអភិបាលខេត្ត នឹងចាប់ផ្ដើមស្ថាបនា នៅចុងឆ្នាំ២០១៩នេះតែម្ដង៕