(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីសម្រាកព្យាបាលបញ្ហាគ្រេចស្មា នៅសិង្ហបុរី (ចុចអាន)
២៖ តុលាការចេញដីកាកោះ លោក សម រង្ស៉ី ឱ្យចូលបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា តបតាមបណ្តឹង សម្តេចក្រឡាហោម ស ខេង (ចុចអាន)
៣៖ សមត្ថកិច្ចយកដីកាតុលាការ ទៅបិទនៅផ្ទះលោក សម រង្ស៉ី ដើម្បីឱ្យចូលបំភ្លឺថ្ងៃទី៣១ ខែកក្កដា លើករណីញុះញង់ (ចុចអាន)
៤៖ សមត្ថកិច្ចត្រូវដាក់ពង្រាយការពារ និងទប់ស្កាត់ មិនឲ្យមានការរៀបចំពិធីខួប៣ឆ្នាំ នៃការបាញ់ស្លាប់ លោក កែម ឡី នៅស្ថានីយ៍ប្រេងកាល់តិចស្ដុបបូកគោ តាមការស្នើសុំពីម្ចាស់ទីតាំង, យុវជន៣នាក់ ត្រូវឃាត់ខ្លួនយកទៅសួរនាំ (ចុចអាន)
៥៖ គយព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ជនជាតិចិន៣នាក់ ក្រោយនាំលុយចូលកម្ពុជា៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ (ចុចអាន)
៦៖ សមត្ថកិច្ចចាប់ខ្លួន យុវជន៤នាក់ដែលញុះញង់បង្កចលាចល តាម Facebook (ចុចអាន)
៧៖ ប្រធាន IMF ប្រចាំកម្ពុជា ពេញចិត្តយ៉ាងខ្លាំង ចំពោះបេសកកម្មនៅកម្ពុជា ឃើញនូវវឌ្ឍនភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា (ចុចអាន)
៨៖ ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ ឱ្យអនុវត្តវិធានការការពារជំងឺគ្រុនឈាម ឱ្យសកម្ម ខណៈស្លាប់២៥នាក់ និងឈឺ១ម៉ឺន៥ពាន់នាក់ (ចុចអាន)
៩៖ ក្រសួងសុខាភិបាល នឹងបញ្ឈប់ការទទួលជាសាច់ប្រាក់ នៅបញ្ជរច្រកចេញចូលតែមួយចាប់ពីថ្ងៃទី០១ ខែសីហាតទៅ ដោយប្តូរមកបង់តាមរយៈប្រព័ន្ធធនាគារវិញ (ចុចអាន)
១០៖ ទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក, សមត្ថកិច្ចបន្តបង្ក្រាបការនាំចូលជ្រូកចំនួន ១១ក្បាលពីវៀតណាម តាមច្រករបៀងស្រុកព្រះស្ដេច ខេត្តព្រៃវែង (ចុចអាន)
១១៖ រយៈពេល២ថ្ងៃ សមត្ថកិច្ចចុះរឹបអូសឈើកកោះ៣២សន្លឹក និងឈើធ្នង់ ១០៨ដុំ នៅស្រុកវ៉ើនសៃ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីក្រុងប៉េកាំង៖ សហរដ្ឋអាមេរិកប៉ុនប៉ងយកចិនតៃវ៉ាន់ មកគាបប្រទេសចិនគឺជាការប្រឡែងលេងជាមួយភ្លើង (ចុចអាន)
២៖ មន្ត្រីចិន និងអាមេរិកបន្តកិច្ចសន្ទនាមិនទាន់ផ្លូវការ ខណៈការជួបទល់មុខគ្នានឹងកើតឡើង ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម (ចុចអាន)
៣៖ ទីបំផុតលោក ប្រាយុទ្ធ ចាន់អូចា ចេញបញ្ជាចុងក្រោយ «បញ្ចប់របបយោធាថៃជាផ្លូវការ» ដើម្បីត្រៀមឡើងកាន់តំណែងជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល (ចុចអាន)
៤៖ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ «ថ្កោលទោសករណីសម្លាប់រង្គាលដ៏ព្រៃផ្សៃបំផុត» ដែលបានបណ្តាលឲ្យស្ត្រី-កុមារ១៦នាក់ស្លាប់ (ចុចអាន)
៥៖ សហរដ្ឋអាមេរិកថា ការលក់អាវុធឱ្យកោះតៃវ៉ាន់ ជួយលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ (ចុចអាន)
៦៖ កូរ៉េខាងត្បូងនឹងបង្កើនការចំណាយ ដើម្បីបន្ថយការពឹងផ្អែកលើវត្ថុធាតុដើមផលិតអេក្រង់ និងបន្ទះឈីបពីជប៉ុន ខណៈបញ្ហាអាចនឹងអូសបន្លាយយូរទៀត... (ចុចអាន)
៧៖ បុរសខ្លាំងរុស្ស៊ីបង្ហើរសារដ៏គួរឲ្យឈឺចុកចាប់មួយ ទៅកាន់មហាអំណាចខ្លះដែលលោកគិតថា «មិនព្រមទទួលស្គាល់ការពិត» (ចុចអាន)
៨៖ អ៉ីរ៉ង់ចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ទុកផលិតអាវុធនុយក្លេអ៊ែរ ឬដើម្បីសុំចរចាជាមួយអាមេរិក? (ចុចអាន)
៩៖ សារព័ត៌មានរុស្ស៊ី ជាប់បម្រាមចូលរួមសន្និសីទសេរីភាពសារព័ត៌មាន នៅអង់គ្លេស (ចុចអាន)
១០៖ យន្ដហោះចម្បាំងរបស់យើង នឹងហោះពីលើក្បាលអ៊ីរ៉ង់ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ, នេះជាការព្រមាន របស់លោក ណឺតាន់យ៉ាហ៊ូ (ចុចអាន)
១១៖ អាហ្វ្រិកខាងត្បូងស្វាគមន៍ 5G របស់ក្រុមហ៊ុនចិន Huawei ដែលចាំបាច់ក្នុងការជម្រុញសន្ទុះនៃវិស័យបច្ចេកវិទ្យាព័ត៌មាន (ចុចអាន)
១២៖ អ៊ីរ៉ង់ព្រមានធ្ងន់ៗ៖ គ្រាប់មីស៊ីលអ៊ីរ៉ង់អាចបាញ់ដល់ មូលដ្ឋានទ័ពអាមេរិកទាំងអស់នៅមជ្ឈិមបូព៌ា ព្រមទាំងអាចកម្ទេចនាវាដឹកយន្តហោះចម្បាំង (ចុចអាន)