(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,២៤៣គ្រឿង រកឃើញល្មើសច្បាប់១,៣៤២គ្រឿង (ម៉ូតូ៣១%) អប់រំ៤២៥គ្រឿង និងផាកពិន័យ៩១៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែកក្កដានេះ ត្រួតពិនិត្យរួម បានចំនួន៤,០៨៣គ្រឿង, អប់រំ២៣៦គ្រឿង និងផាកពិន័យ៦២៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៩,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១១,៧៥៨គ្រឿង (ម៉ូតូ២៨%) ក្នុងនោះអប់រំ៣,៣៧៣គ្រឿង និងផាកពិន័យ៨,៣៨៥គ្រឿង៕