Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នករើសអេតចាយដៃសំណាងរស់នៅភ្នំពេញម្នាក់ ឈ្នះរង្វាន់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

10-07-2019 17:06

(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ អេង ណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោតជ្រុំ ក្រុមទី១៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានមុខរបរជាអ្នកដើររើសអេតចាយលក់ ដើម្បីចិញ្ចឹមជីវិត និងចឹញ្ចឹមគ្រួសារ មានវាសនាខ្ពស់បានសំណាងហុយឱ្យ បានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១០០លានរៀល។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋានផ្ទាល់ អ្នកស្រី អេង ណា បានថ្លែងយ៉ាងក្តុកក្តួលក្នុងចិត្តថា ដោយសារតែមានជីវភាពលំបាកខ្លាំងពេក បានចាកចេញពីស្រុកកំណើតនៅឯខេត្តស្វាយរៀង មករស់នៅភ្នំពេញ និងប្រកបមុខរបរជាអ្នកដើររើសអេតចាយដើម្បីចិញ្ចឹមជីវិត ដែលសូម្បីតែផ្ទះស្នាក់ក៏ថៅកែទិញអេតចាយជួលឱ្យនៅដែរ។

ស្ត្រីរូបនេះបានបន្តទៀតថា ស្ទើរតែរាល់ថ្ងៃអ្នកស្រីតែងខ្ចីអង្ករអ្នកជិតខាងដាំបាយហូបជាញឹកញាប់ លុះកាលពីចុងសប្ដាហ៍មុននេះ មុនពេលចេញទៅដើររើសអេតចាយ អ្នកស្រីបានដើរទៅសុំជំពាក់អង្ករគេទុកគ្រាន់ដាំបាយហូប ហើយក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ ដែលស្ថិតនៅទល់មុខកន្លែងស្នាក់នៅទុកគ្រាន់ទទួលទានពេលអស់កម្លាំង។ លុះថ្ងៃបន្តិចនៅពេលដែលមានអារម្មណ៍ថាអស់កម្លាំង ក៏យកខារ៉ាបាវ មកទទួលទាន ស្រាប់តែពេលគាស់ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងនោះទេ ហើយក៏ស្រែកប្រាប់មនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកស្រីបានបញ្ជាក់ថា ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានសារសំខាន់ចំពោះក្រុមគ្រួសារអ្នកស្រីខ្លាំងណាស់។ ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជៈខារ៉ាបាវ អ្នកស្រីនឹងយកមួយចំនួនទៅទិញដី សង់ផ្ទះនៅស្រុកកំណើត ហើយមួយចំណែកទៀតយកទៅសងគេ និងទុកបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕