Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ទទួលដំណើរទស្សនកិច្ចសិក្សានិស្សិតសំណង់ស៊ីវិលចំនួន៥០នាក់

10-07-2019 11:00

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានទទួលនិសិត្ស៥០នាក់ ដែលកំពុងសិក្សាផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ ផារ៉ាហ្គន ដើម្បីធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតបេតុងលាយស្រេចជីប ម៉ុង និងស្វែងយល់ពីបច្ចេកវិទ្យាទំនើបចុងក្រោយ មកពីប្រទេសអ៊ីតាលី និងការប្រើប្រាស់វត្ថុធាតុដើម ដែលមានគុណភាពល្អឥតខ្ចោះ ក្នុងការផលិតរបស់រោងចក្រ។

យុវជន លឹម ម៉េងហ៊ាង និស្សិតឆ្នាំទី២ផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យផារ៉ាហ្គន បានឱ្យដឹងក្រោយទស្សនកិច្ចរោងចក្រថា ការដែលនិស្សិតមកមើលរោងចក្ររបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍នេះ គឺចង់ឃើញពីការអនុវត្តផ្ទាល់ ពីដំណើរការនៃការលាយបេតុង ដើម្បីឱ្យត្រឹមត្រូវតាមលក្ខណៈស្តង់ដា ក៏ដូចសង្វាក់ផលិតកម្មរបស់រោងចក្រទាំងមូល។

និស្សិតឆ្នាំទី២ដដែល បានបញ្ជាក់ថា «ការទស្សនាពីការផលិតបេតុងដោយផ្ទាល់នេះ មានសារៈសំខាន់ណាស់ ព្រោះនៅសាលាយើងបានរៀនតែទ្រឹស្តី តែមកទីនេះ យើងបានឃើញជាក់ស្តែង។ ជាងនេះទៅទៀត និស្សិតបានដឹងបានស្គាល់ និងបានឃើញពីរចនាសម្ព័ន្ធគ្រប់គ្រងក្នុងរោងចក្រ និងជីវិតការងារលើវិស័យសំណង់នេះ»

លោក កោប ផល្លា ប្រធានរោងចក្រផលិតបេតុង និងប្រធានគ្រប់គ្រងមន្ទីរពិសោធន៍នៃក្រុមហ៊ុន ជីបម៉ុង អ៊ីនដាស្ទ្រីស៍ បានថ្លែងឱ្យដឹងថា គោលបំណងនៃការឱ្យនិស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យផារ៉ាហ្គន នៅរោងចក្រផលិតបេតុងនេះ គឺចង់បង្ហាញអំពីបច្ចេកទេស បច្ចេកវិទ្យា និងសង្វាក់ផលិតកម្មរបស់រោងចក្រ។

លោកបានបន្តថា «យើងបានបង្ហាញពីបចេ្ចកវិទ្យា ស្តង់ដា និងសណ្តាប់ធ្នាប់រោងចក្រផលិតផលនិស្សិត ពីដំណើរការមុនផលិត ពេលផលិត និងក្រោយផលិត ដូចជាការធ្វើតេស្តថ្ម តេស្តខ្សាច់ ស៊ីម៉ងត៍ និងការលាយបេតុង»

គួបញ្ជាក់ថាក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជា ដែលមានចំណាប់អារម្មណ៍យល់ដឹង ពីដំណើរការរោងចក្រពិតប្រាកដ អាចទាក់ទងមកកាន់ក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម ទាក់ទងនឹងការរៀបចំដំណើរទស្សនកិច្ចរោងចក្រប្រចាំខែ៕