(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា នៅម៉ោង៧៖៣០នាទីល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ មានជន២នាក់បានយកកំបិតគប់សំដៅទៅលើប្រធានក្រុមការងាររបស់គណបក្សយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានចាត់ទុកថា ករណីនេះគឺធ្វើឡើងនៅក្នុងចេតនាប៉ុនប៉ងសម្លាប់។
លោក ពេជ្រ ស្រស់ បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច ឱ្យជួយចាត់ការលើជនល្មើសទៅតាមផ្លូវច្បាប់ឲ្យបាន តឹងរឹងបំផុត។
លោកបញ្ជាក់ថា ចំពោះជនល្មើស ពេលនេះគឺ ត្រូវបានកំណត់នូវ អត្តសញ្ញាណបានហើយ ដោយរង់ចាំតែចំណាត់ការរបស់សមត្ថកិច្ចប៉ុណ្ណោះ៕