(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុជាច្រើន ទៅប្រគេនព្រះសង្ឃគង់ ក្នុងវត្តស្ទឹងឆាយ ខេត្តព្រះសីហនុ សម្រាប់ពិធីបុណ្យចូលព្រះវស្សា តាមប្រណៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនាខ្មែរ។
វត្តស្ទឹងឆាយ មានទីតាំងស្ថិតក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
ទាក់ទិនបុណ្យនេះដែរ គេសង្កេតឃើញថា នៅមុនពិធីបុណ្យចំណាំ ឬចាំព្រះវស្សាចូលមកដល់ គឺនៅតាមបណ្តាទីវត្តអារាមនានា ក្នុងខេត្តព្រះសីហនុ ក៏ដូចជាខេត្តដទៃឃើញមានប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងបាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យវត្ថុជាច្រើន ដើម្បីយកទៅប្រគេនព្រះសង្ឃគង់នៅតាមវត្តនីមួយៗ ជាហូរហែរ រហូតដល់បញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕