Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាសម្ដែងដ៏ល្បី យ៉ាងគួ មកប្រទេសកម្ពុជា ដើម្បីថតពាណិជ្ជកម្មឲ្យគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់ក្រុមហ៊ុន Royal Hong Lai Huat One

09-07-2019 13:11

(ភ្នំពេញ)៖ តារាអន្តរជាតិ មកពីប្រទេសសិង្ហបូរី Christopher Lee (យ៉ាងគួ) បានមកកាន់ប្រទេសកម្ពុជា នៅទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីត្រៀមថតពាណិជ្ជកម្ម ឲ្យគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់ក្រុមហ៊ុន Royal Hong Lai Huat One Company Limited ជាមួយតារាខ្មែរ ពេជ្រ សិរីរត្ន័ ដែលមានទីតាំង នៅក្នុងតំបន់ទួលគោក រាជធានីភ្នំពេញ។

រ៉ូយ៉ាល ផ្លាទីនឹម បានដាក់បញ្ចូល នូវការរចនាបទខ្នាតធំៗជាច្រើន ដែលមានចាប់ពី១ ទៅ៣បន្ទប់គេង និងបន្ទប់ប្រណីត៣ និង៤បន្ទប់គេង ដែលមានលក្ខណៈពិសេសរបស់ខ្លួន ដើម្បីបំពេញតម្រូវការ របស់លោកអ្នក។ ក្នុងនោះ ក៏មានការផ្តល់នូវចំណតរថយន្ត២ជាន់ និងមានប្រព័ន្ធសុវត្ថិភាព៣ជាន់ថ្នាក់ ដែលមានសន្តិសុខ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព ដល់អ្នកទេសចរ និងអ្នកស្នាក់នៅផងដែរ។

លោក គួច លេងឃាង (Jacky) នាយកផ្នែកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តទីផ្សារ បានឲ្យដឹងថា គម្រោងនេះ នឹងផ្តល់ជូនលោកអ្នកជាលើកដំបូង នៃហេដ្ឋារចនាសម្ព័ន្ធនៃជាន់ទាំងមូល ដែលមានក្លឹបហាត់ប្រាណផ្ដាច់មុខ លក្ខណៈពិសេសដូចជាអាងហែលទឹក កន្លែងបោះបាល់ ភោជនីយដ្ឋាន ផ្ទឹម និងសូណា សួនច្បារកន្លែងក្មេងលេង និងកន្លែងហាត់ប្រាណដទៃទៀត។

សូមបញ្ជាក់ថា ក្នុងគម្រោងនេះក៏មានហាងលក់ទំនិញ ដែលស្ថិតលើផ្លូវក្នុងបុរី នឹងមានភាពទាក់ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់សេវា បទពិសោធន៍ធ្វើពាណិជ្ជកម្ម លើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវទំនិញថ្មីចម្រុះ ជាច្រើនប្រភេទរួមមាន៖ ភោជនីយដ្ឋានសំលៀកបំពាក់ជាដើម-ល-៕