Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ ចុះអង្កេតរកទំនិញខូចគុណភាព នៅផ្សារក្រវ៉ា រកឃើញសិប្បកម្ម ផលិតទឹកសុទ្ធ គ្មានច្បាប់មួយកន្លែង និងប្រហិតខូចគុណភាព

09-07-2019 12:37

(កំពង់ធំ)៖ ដើម្បីចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សុខភាព អ្នកប្រើតាមរយៈចំណីអាហារនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារក្រវ៉ា ស្ថិតក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយរកឃើញ សិប្បកម្មផលិតទឹកសុទ្ធមួយកន្លែង គ្មានច្បាប់ និងប្រហិតខូចគុណភាព។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា ក្រុមការងារជំនាញកាំកុងត្រូល បានពិនិត្យទៅលើម្ហូបអាហារមួយចំនួន រួមទាំងទំនិញវេចខ្ចប់ ដែលកំពុងដាក់ តាំងលក់ នៅក្នុងផ្សារក្រវ៉ារួចមក ជាលទ្ធផល គឺបានរកឃើញប្រហិត ម៉ាកGMP ចំនួនកន្លះគីឡូខូចគុណភាព និងបានរកឃើញទឹកសុទ្ធមួយចំនួន គ្មានស្លាកសញ្ញា គ្មានម៉ាក គ្មានថ្ងៃខែបរិច្ឆេទ ក្រុមការងារក៏ចុះទៅពិនិត្យទីតាំងសិប្បកម្មផលិតទឹកសុទ្ធ ទើបដឹងថា ទីតាំងនេះ គ្មានច្បាប់អនុញ្ញាតនោះទេ។

លោកប្រធានសាខា បានធ្វើកិច្ចសន្យាផ្អាកជាបណ្តោះអាសន្ន និងបានណែនាំដល់ម្ចាស់ទីតាំងសិប្បកម្មផលិតទឹកសុទ្ធខាងលើ ត្រូវទៅសុំច្បាប់អនុញ្ញាតពីមន្ទីរឧស្សាហកម្ម និងសិបកម្ម និងដាក់ស្លាកសញ្ញា ថ្ងៃខែបរិច្ឆេទ អោយបានត្រឹមត្រូវផងដែរ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់ តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា ពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារ មានសុវត្ថិភាព ដល់ការបរិភោគជាដើម៕