(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៤៤២គ្រឿង រកឃើញល្មើសច្បាប់១,១៤៦គ្រឿង (ម៉ូតូ៣៩%) អប់រំ៤៥៨គ្រឿង និងផាកពិន័យ ៦៨៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៤៤៨គ្រឿង, អប់រំ២២៣គ្រឿង និងផាកពិន័យ៣៤៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៧,៨៦៣គ្រឿង រកឃើញយានយន្តល្មើស៩,០៤៥គ្រឿង (ម៉ូតូ២៨%) ក្នុងនោះអប់រំ២,៥៦៥គ្រឿង និងផាកពិន័យ៦,៤៨០គ្រឿង (ម៉ូតូ៧៩%)ផងដែរ៕