(ភ្នំពេញ)៖ លោកស្រី សុខ ម៉ាលី តំណាងលោកស្រី ទាវ ធីតា ក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ រួមជាមួយលោក ទូច សំអុល ចៅសង្កាត់ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅចូលបុណ្យសព លោកយាយ ម៉ាន់ សារឹម អាយុ៧២ឆ្នាំមានជំងឺថ្លើម ជូនដល់គ្រួសារសពរបស់ជនចាស់ជរាចំនួន១គ្រួសារ រស់នៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី០៨ ខែកក្តដា ឆ្នាំ២០១៩។

អំណោយសប្បុរសធម៌ របស់លោកស្រី ដែលបានផ្តល់ជូនដល់គ្រួសារសពរួមមាន ថវិកាចំនួន៥០ម៉ឺនរៀល។

លោកស្រី សុខ ម៉ាលី បានលើកឡើងថា ជនចាស់ជរា ដែលបានទទួលមរណភាពខាងលើ មានទីលំនៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានជំងឺរុំារៃជាយូរមកហើយ។ ការជួយជាអំណោយមនុស្សធម៌ របស់លោកស្រី ទាវ ធីតា នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាករបស់ក្រុមគ្រួសារសពពួកគាត់បានមួយរយៈពេលផងដែរ។

សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច។ លោកស្រីបានលើកយកនូវប្រសាសន៍ផ្តាំផ្ញើចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលកំពុងមានទុក្ខយ៉ាងទម្ងន់នៅពេលនេះ គឺសូមឲ្យប្រឹងប្រែងតស៊ូក្នុងជីវិតជាបន្ត ព្រោះមនុស្សសត្វគ្រប់រូបស្ថិតនៅក្នុងភាព អនិច្ចំ ទុក្ខំ អនត្តា គ្រប់ៗគ្នា៕