(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ ឆ្នាំ២០១៩ នៅថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ តែងតែរៀបចំរៀងរាល់២ឆ្នាំម្តងនេះ ហើយសម្រាប់ឆ្នាំនេះក៏មានការរពឹង ថានឹងទទួលបានអ្នកចូលរួមមកពីបណ្តាប្រទេស និងតំបន់, មាន២៨០ស្តង់ និងកើនអ្នកចូលរួម៤០%បើធៀប និងឆ្នាំចាស់។
ពិព័រណ៍ដ៏ធំនេះត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និងសហការរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម, សភាពាណិជ្ជកម្មកម្ពុជា (CCC), និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC), និងគ្រាំទ្រដោយអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។
ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្មតែមួយគត់ សម្រាប់វិស័យឧស្សាហកម្ម ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ ជាពិព័រណ៍ដ៏មានសក្តានុពលគ្របដណ្តប់លើ វិស័យឧស្សាហកម្មជាច្រើនដូចជា៖ ជ័រប្លាស្ទិច, កៅស៊ូ, ការបោះពុម្ព,ការវេចខ្ជប់, ការកែចៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម,ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច,គ្រឿងបន្លាស់រថយន្ត, វិស្វកម្មថាមពលអគ្គិសនី និងសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។
យោងតាមរបាយការណ៍សង្ខេប របស់អាស៊ានកម្ពុជាជាប្រទេសមានទិសដៅ វិនិយោគដ៏ទាក់ទាញមួយ សម្រាប់ក្រុមហ៊ុនដែលចង់ពង្រើកទីផ្សារ របស់ខ្លួនក្នុងតំបន់អាស៊ាន។ ក្រៅពីកំណើនសេដ្ធកិច្ច៧% ជារៀងរាល់ឆ្នាំ, ច្បាប់វិនិយោគទុនសេរី និងទីតាំងយុទ្ធសាស្រ្ត សម្រាប់រោងចក្រក៏ជាកត្តាសំខាន់ ផងដែរ។ ប្រទេសកម្ពុជា និងក្លាយជាប្រទេសមានជម្រើសល្អសម្រាប់ការវិនិយោគ ក្នុងតំបន់អាស៊ាន, លើសពីនេះទៅទៀតក្រុមហ៊ុនរោងចក្រ និងផ្លាស់ពីប្រទេសផ្សេងៗមកប្រទេសកម្ពុជា។
ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ និងនាំមកនូវម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រាយបំផុត, លើសពីនេះទៅទៀត និងមានការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ជូនអ្នកចូលរួមទស្សនា ដើម្បីជួបផ្ទាល់នឹងម្ចាស់រោងចក្រ ក្នុងការចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគត។
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ ជាមធ្យោបាយដ៏រឹងមាំសម្រាប់ភាពជោគជ័យក្នុងប្រទេសកម្ពុជា៕
សម្រាប់ព័ត៌មានលម្អិតពីពិព័រណ៍សូមចូលទៅកាន់ https://www.chanchao.com.tw/Cambodia-expo/ ឬទំនាក់ទំនងលេខទូរស័ព្ទក្នុងស្រុក Ms. Lim Sothea ០១០ ៧៩ ២២ ៤២ ឬតាមរយៈអ៊ីម៉ែល [email protected] ឬតាមរយៈលេខទំនាក់ទំនងក្រៅស្រុក៖ Mr. Akai Lin +886-2-26596000 ext. 176 [email protected]៕