(ភ្នំពេញ)៖ ក្រុមហ៊ុន Socfin Cambodia ជាក្រុមហ៊ុនឈានមុខគេ ក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងចម្ការកៅស៊ូ បានប្រកាសពីសមិទ្ធផល នៃទំនួលខុសត្រូវសង្គម ចំពោះសាជីវកម្មរបស់ខ្លួន ឆ្នាំ២០១៨ (CSR) ដែលជាការអនុវត្តន៍អាជីវកម្ម ប្រកបដោយនិរន្តរភាព និងសុចរិតភាពរបស់ក្រុមហ៊ុន។
លោក Jef Boedt ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia បានថ្លែងថា «យើងមានមោទនភាព ក្នុងការបង្ហាញពីគំរូឧទាហរណ៍ជាច្រើន អំពីរបៀបដែលយើងបន្តជួយពង្រឹង និងលើកកម្ពស់ការអនុវត្តអាជីវកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងសហគមន៍។ ការយកចិត្តទុកដាក់របស់យើង ទៅលើសកម្មភាព CSR គឺដើម្បីអះអាងនូវការប្តេជ្ញាចិត្ត របស់យើងចំពោះសហគមន៍ ដែលយើងកំពុងធ្វើប្រតិបត្តិការ ហើយបង្ហាញពីការខិតខំប្រឹងប្រែងបន្ត របស់យើងក្នុងការកែលម្អជីវភាពរស់នៅ»។
លោកបន្តថា ក្រុមហ៊ុន Socfin Cambodia កំពុងចូលរួមចំណែកជួយទៅដល់សុខុមាលភាព ជារួមរបស់ប្រជាជន និងសហគមន៍ទាំងមូល។ តាមរយៈការរួមបញ្ចូលកម្មវិធី CSR ទៅក្នុងអាជីវកម្ម វាជាការរួមចំណែកដ៏ប្រសើរ ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព។ គម្រោង CSR មិនមែនបង្កើតឡើង ដើម្បីអនុវត្តតែមួយដងនោះទេ វាគឺជាការអនុវត្តន៍ក្នុងរយៈពេលវែង។
លោកបន្ថែមថា ការប្តេជ្ញាចិត្តរបស់ Socfin Cambodia ចំពោះប្រទេសកម្ពុជា នៅតែក្លាំងក្លាដូចមុនដដែល។ ក្រុមហ៊ុនបន្តចែករំលែកតម្លៃ ដែលបានបង្កើតដើម្បីផ្តល់ប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន និងដើម្បីអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព។
Socfin Cambodia ដែលជាក្រុមហ៊ុនសកម្មក្នុងការគ្រប់គ្រង និងអភិវឌ្ឍចម្ការកៅស៊ូនៅប្រទេសកម្ពុជា តែងតែខិតខំអភិវឌ្ឍន៍គោលការណ៍អាជីវកម្ម បែបនិរន្តរភាពប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពចំពោះអាជីវកម្ម ដោយបង្កើតនិងចែករំលែកគុណតម្លៃ ដែលជំរុញឲ្យមានការវិនិយោគយូរអង្វែងសម្រាប់ សេដ្ឋកិច្ចក្នុងសហគមន៍ និងការបង្កើតជំនាញថ្មី សម្រាប់ប្រជាជនក្នុងស្រុក។
ការងារដ៏ទូលំទូលាយរបស់ក្រុមហ៊ុន និងគំនិតផ្តួចផ្តើមដែលលេចធ្លោស្តីពីកិច្ចការពារ និងការគ្រប់គ្រងបរិស្ថាន ការចូលរួមជាមួយសហគមន៍ជនជាតិដើមភាគតិច និងការគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋានបង្ហាញពីសារសំខាន់នៃ CSR និងផលប៉ះពាល់ជាវិជ្ជមាន រយៈពេលវែងរបស់វា។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក៏លើកទឹកចិត្តផងដែរ ដល់ដំណើរការទទួលខុសត្រូវសង្គម ក្នុងវិស័យសាជីវកម្ម៕